* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំក្រសួងចំនួន២ ពិនិត្យលើការថែទាំផ្លូវដែលសាងសង់រួច ដើម្បីឱ្យការប្រើប្រាស់ផ្លូវបានយូរអង្វែង (Video inside)

25-08-2026 12:17

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យលើការថែទាំផ្លូវដែលសាងសង់រួច ដើម្បីឱ្យការប្រើប្រាស់ផ្លូវប្រើបានយូរអង្វែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «...ខ្ញុំចង់ឲ្យយកចិត្តទៅដាក់ទៅលើការជួសជុលថែទាំ និងក្នុងរបាយការណ៍ ឯកឧត្តម (រដ្ឋមន្ត្រីក្រសួងសាធារណការ) បាននិយាយហើយ ការជួសជុលថែទាំសំខាន់ ដើម្បីឲ្យអាយុរបស់ផ្លូវវាវែង។ អីចឹងសុំមើលការវិភាគថវិកា មិនថាក្រសួងសាធារណការ និងដឹកជញ្ជូនទេ, ក្រសួងអភិវឌ្ឍន៍ជនបទ កាលមុនសួរទៅ ឯកឧត្តម ឆាយ រិទ្ធិសែន ក៏យើងឃើញមានតិច ត្រូវពិនិត្យមើលអាហ្នឹង»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «តម្រូវការផ្លូវថ្មីមានច្រើនហើយ កាលថវិកាយើងមិនមានច្រើន យើងបង្កើនច្រើនក៏ដោយ តែត្រូវមើលអាស្អីតែមានស្រាប់ ត្រូវគិតភាគរយវាឲ្យមែនទែន។ បើយើងយកចិត្តទុកដាក់ធ្វើតែអាថ្មី បីឆ្នាំមកខ្ទេចដដែល អស់ដដែលត្រូវថែទាំ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កាលមុនផ្លូវ៤៤ មានសភាពល្អណាស់ តែឥលូវចាប់ផ្តើមមានសំបុកមាន់ ដោយសារតែខ្វះតម្ហែទាំ។ សម្តេចបានជំរុញថា ពេលឃើញផ្លូវមានសំបុកមាន់ ត្រូវចាប់ផ្តើមជួលជុល កុំឲ្យដល់រីកធំ នាំឲ្យពិបាក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលចុះទៅលុបផ្លូវ ដែលខូចនៅក្នុងមូលដ្ឋាន។ សម្តេចចាត់ទុកសកម្មភាពនោះថា ជាសារធំជំរុញដល់ការចូលរួមថែទាំផ្លូវ៕