* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ អំពាវនាវសប្បុរសជន ឧបត្ថម្ភការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា

25-08-2026 13:43

(ភ្នំពេញ)៖ លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា។

លោកអំពាវនាវបែបនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ដែលរៀបចំ ដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅរោងហ្វេប៊ល (Fable Cinema)។

លោក ឯក ប៊ុនថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមគណៈកម្មការ រៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើទី៥ ឆ្នាំ២០២៦នេះ ខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងអង្គការ សមាគម ក៏ដូចជាក្រុមហ៊ុន នានា មេត្តាចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំមហោស្រពនេះ។ ការចូលរួមរបស់គ្រប់ ភាគី គឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញ លើកកម្ពស់ និងអភិវឌ្ឍវិស័យភាពយន្តកម្ពុជាឱ្យមាន ការរីកចម្រើនប្រកបដោយគុណភាព និងចីរភាព»។

លោកបានបន្តថា «ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវ និងស្នើសុំដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយព័ត៌មានអំពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ឱ្យបានទូលំទូលាយ ដើម្បីឱ្យសាធារណជន ជាពិសេសយុវជន និងអ្នកស្រឡាញ់វិស័យភាពយន្ត បានជ្រួតជ្រាបព័ត៌មាន និងចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ»។

បើតាមលោក ឯក ប៊ុនថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ទី១ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឱ្យក្លាយជាផលិតករភាពយន្ត។ មហោស្រព នេះ ក៏ជាវេទិកាដ៏មានតម្លៃសម្រាប់យុវផលិតករ ក្នុងការបង្ហាញ និងចែករំលែកស្នាដៃរបស់ខ្លួន ទៅកាន់សាធារណជន ព្រមទាំងជាជំហានដំបូងក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសពួកគេ ឱ្យឈានទៅក្លាយជាផលិតករភាពយន្តអាជីពនាពេលអនាគតផងដែរ។

លោកបានបន្ថែមថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សជំនាន់ថ្មីប្រកប ដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយ គំនិតច្នៃប្រឌិត ដែលបង្កប់ទៅដោយអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះមិនត្រឹមតែបានជួយអភិឌ្ឍន៍ឧស្សាហកម្មភាពយន្ត កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ និងលើកតម្កើងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិយើងផងដែរ។

សូមជម្រាបថា នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ មានពានរង្វាន់ធំចំនួន ៤ ដែលក្នុងនោះរួមមាន៖

*ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា
*ពានជ័យលាភីលេខ២ (Silver Award) ទទួលបានពានប្រាក់ អមដោយថវិកា
*ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបានពានសំរិទ្ធ អមដោយថវិកា
*ពានរង្វាន់របស់មេប្រយោគ(Special Jury Award) ទទួលបានពាន អមដោយថវិកា៕