* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនមេខ្លោងជួញដូរគ្រឿងញៀន និងបក្ខពួក៤នាក់ ដែលសកម្មចែកចាយនៅម្តុំរ៉ារថភ្លើង ក្រោយកម្លាំងអាវុធហត្ថបង្ក្រាបបាន

25-08-2026 14:04

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យចំនួន៤នាក់ (ស្រីម្នាក់) ពាក់ព័ន្ធបទល្មើសដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលក្រុមទាំងនេះជាមុខសញ្ញា យ៉ាងសកម្មចែកចាយ និងលក់យ៉ាងអនាធិបតេយ្យនៅម្តុំរ៉ារថភ្លើងក្រុងព្រះសីហនុ។

ប្រតិបត្តិការចាប់ក្រុមចែកចាយ និងលក់គ្រឿងញៀនដោយចំហរ ហើយត្រូវបានគេចែកចាយតាមបណ្តាញសង្គមនោះ ត្រូវបានធ្វើឡើងដោយកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល ខេត្ដព្រះសីហនុ រួមជាមួយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលពីតំណាងអយ្យការ។

ការបង្ក្រាបនេះបានធ្វើឡើងនៅក្រុមទី១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយដកហូតបានវត្ថុតាងគ្រឿងញៀនប្រហែលជាង ១គីឡូក្រាម។

ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃុំខ្លួនរួមមាន៖ ទី១/ ឈ្មោះ សែម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ (ជាមេខ្លោងធំ) ទី២/ ឈ្មោះ ហឿន សេងហ័ង ភេទប្រុស អាយុ៣១ឆ្នាំ ទី៣/ ឈ្មោះ ឈុំ សុឆាត ភេទប្រុស អាយុ២៦ឆ្នាំ និងទី៤/ ឈ្មោះ ស៊ុំ សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ខាងលើ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីអនុវត្តទោសតាមនីតិវិធីច្បាប់ជាធរមាន។

សូមបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ និងបំបែកបទល្មើសគ្រឿងញៀន ដោយបានឃាត់ខ្លួនជនល្មើសរហូតដល់ ៦៥០នាក់ ព្រមទាំង ដកហូតគ្រឿងញៀនមួយចំនួនធំ ដែលនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្លាំងអាវុធហត្ថ ដើម្បីកម្ចាត់បទល្មើសគ្រឿងញៀនដែលបំផ្លាញសង្គមជាតិរបស់យើង។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា រយៈពេល ឆមាស១ ឆ្នាំ២០២៦ ល្មើសគ្រឿងញៀនចំនួន ៩៨លើក ត្រូវបានបង្ក្រាបដោយឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៦៥០នាក់ (ស្រី ៩៥នាក់) និងដកហូតសារធាតុញៀនជាង ១០០គីឡូក្រាម។

សម្រាប់ជនល្មើសទាំង ៦៥០នាក់ រួមមាន៖ ជនជាតិខ្មែរ ចំនួន ៥៣៣នាក់ (ស្រី ៧១នាក), ជនជាតិចិនំ ចំនួន ៩០នាក់ (ស្រី ០៧នាក់), ជនជាតិវៀតណាម ចំនួន ១៨នាក់ (ស្រី ១៤នាក់), ស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់, ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់, ជនជាតិឥណ្ឌាចំនួន ០៣នាក់, ជនជាតិនេប៉ាល់ម្នាក់, ជនជាតិបារាំងម្នាក់ និងស្រ្តីជនជាតិមីយ៉ាន់ម៉ា២នាក់៕