* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តកោះកុង ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន

25-08-2026 14:08

(កោះកុង)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកស្រី ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង និងលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានថ្លែងថា ថ្នាំញៀនត្រូវបានដកហូតតាមរយៈអំណាចសាលក្រម និងសាលដីកាស្ថាពរ ដើម្បីសម្រេចរឹបអូសបំផ្លាញចោលសរុបថ្នាំញៀនមានចំនួន ៦៥ សំណុំរឿង (ទម្ងន់សរុប ៤,៤៨៣ គីឡូក្រាម និង ១៤.៤ ក្រាម)។

គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៤,០៨១ ដុំ, ៣៨៥ កញ្ចប់, ៣៨ កំណាត់ទុយោ និងថ្នាំគ្រាប់ WY ២ គ្រាប់ មានទម្ងន់សរុបស្មើនឹង ៤,០៧១ គីឡូក្រាម និង ៥២០.៤ ក្រាម (ថ្លឹងទាំងសំបក)។ ថ្នាំញៀនប្រភេទកេតាមីន ចំនួន ៤១៥ ដុំ មានទម្ងន់ស្មើនឹង ៤១១ គីឡូក្រាម និង ៤៩៤ ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍សម្រាប់ជក់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្នុងឱកាសនោះ លោកស្រី ឈី វ៉ា បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបំផុសស្មារតី ប្រជាពលរដ្ឋទូទាំងពិភពលោក ឱ្យចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ ចែកចាយ និងឧក្រិដ្ឋកម្មគ្រឿងញៀនគ្រប់ប្រភេទ សំដៅកសាងសង្គមមួយប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។

លោកស្រីបានសង្កត់ធ្ងន់ថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារ សហគមន៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមទាំងមូល ជាពិសេសកុមារ និងយុវជន គឺជាក្រុមដែលងាយរងគ្រោះបំផុត។

លោកស្រីបានបន្ថែមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបទថ្មីនេះ មិនអាចពឹងផ្អែកតែលើវិធានការបង្ក្រាបតែមួយមុខនោះទេ ប៉ុន្តែត្រូវបង្កើនការងារបង្ការ និងអប់រំ ផ្តល់ព័ត៌មានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដូចជាតាមរយៈកម្មវិធី App No Drug ជាដើម ព្រមទាំងជំរុញការចូលរួមពីសហគមន៍ឱ្យបានទូលំទូលាយ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។

ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ សមាសភាពនៃខេត្តកោះកុង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត ជាពិសេសពង្រីកការងារផ្សព្វផ្សាយអប់រំតាមសហគមន៍ គ្រួសារ និងសាលារៀន ឱ្យបានទូលំទូលាយ ពង្រីកកិច្ចសហការរវាងស្ថាប័ន និងសហគមន៍ ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង។

សូមបញ្ជាក់ថា គ្រឿងញៀនទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបាននាពេលកន្លងមករួមទាំងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, កម្លាំងសមត្ថកិច្ចខេត្តកោះកុង និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕