* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាន គាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

25-08-2026 14:11


(ភ្នំពេញ)៖ នៅក្នុងពេលអនុញ្ញាតឱ្យលោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ WWF (Regional Director, Southeast Asia World Wildlife Fund for Nature) និងប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រចំណុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងផែនការបន្ត ក្នុងការការពារធនធានធម្មជាតិ ការស្តារប្រព័ន្ធអេកូឡូស៊ី និងការកសាងភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្តី បានថ្លែងថា ការចូលរួមជំរុញការអភិវឌ្ឍន៍ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះគម្រោងដាំស្មៅយក្សនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ កាត់បន្ថយការចូលកាប់ព្រៃឈើខុសច្បាប់ ផ្តល់ជម្រើសថាមពលស្អាត សម្រាប់រោងចក្រសហគ្រាស ជំនួសឱ្យការដុតអុស និងធ្យូង ដែលកន្លងមកបានដាក់សម្ពាធលើឈើធម្មជាតិ និងជួយដល់បរិស្ថានយ៉ាងប្រសើរ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាន និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ថ្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ អង្គការដៃគូ សមាគម សង្គមស៊ីវិល រួមទាំងអ្នកស្រឡាញ់បរិស្ថាន ដើម្បីជំរុញការអភិរក្សបរិស្ថាន ការការពារធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ លើគម្រោងសហការ ក្នុងការដាំដើមឈើ ស្តារព្រៃលិចទឹក នៅក្នុងតំបន់បឹងទន្លេសាប ដើម្បីការពារ និងថែរក្សាបរិស្ថាន ជុំវិញបឹងទន្លេសាប ព្រមទាំងទប់ស្កាត់ការបាត់បង់ ធនធានធម្មជាតិ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមអំពីសារៈសំខាន់នៃទន្លេសាប ដែលជាបេះដូង និងប្រភពធនធានជិវៈចម្រុះដ៏សំខាន់ ដែលត្រូវការពារពីការទន្ទ្រានដីព្រៃ និងទប់ស្កាត់ភ្លើងឆេះព្រៃ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តអំពាវនាវឱ្យមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមបង្កើនគម្របបៃតង និងការពារធនធានធម្មជាតិបឹងទន្លេសាប សម្រាប់កូនចៅតជំនាន់។

ក្នុងឱកាសនោះ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ WWF បានថ្លែងអំណរគុណលោកបណ្ឌិត អ៊ាង សុផល្លែត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដែលកន្លងមកបានសហការល្អ ក្នុងភាពជាដៃគូ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។

នៅគោលដៅបន្តអង្គការ WWF បានបង្ហាញការចូលរួម និងគាំទ្រផែនការសកម្ម តាម (https://www.google.com/url?sa=i&source=web&rct=j&url=https://www.akp.gov.kh/kh/post/detail/351794&ved=2ahUKEwijmYjc6rqWAxU0V2wGHUJtLowQy_kOegoIAggACAAICRAD&opi=89978449&cd&psig=AOvVaw0z55tt3LUpHtY7MFXf94kn&ust=1787714795564000)យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (https://www.google.com/url?sa=i&source=web&rct=j&url=https://www.akp.gov.kh/kh/post/detail/351794&ved=2ahUKEwijmYjc6rqWAxU0V2wGHUJtLowQy_kOegoIAggACAAICRAD&opi=89978449&cd&psig=AOvVaw0z55tt3LUpHtY7MFXf94kn&ust=1787714795564000) និងគោលនយោបាយយុរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាភាពស្អាត ភាពបៃតង និងចីរភាព៕