* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងសង្ស័យឆបោក Online Scams និងផ្គត់ផ្គង់សម្ភារទីតាំងឆបោក ចំនួន៤ទីតាំង

25-08-2026 14:59

(ភ្នំពេញ)៖ តាមបទបញ្ជា និងដឹកនាំកិច្ចប្រតិបត្តិការ ដឹកនាំដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងសង្ស័យឆបោក Online Scams និងទីតាំងផ្គត់ផ្គង់សម្ភារទីតាំងឆបោក ចំនួន៤ទីតាំង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ ចំនួន២ទីតាំង មនុស្សសរុបចំនួន២នាក់ ជនជាតិប៉ាគីស្ថាន និងជនជាតិខ្មែរ។ សម្ភារដកហូតរួមមាន៖ ទូរស័ព្ទបម្រើការងារ ៣១គ្រឿង, សុីមកាតបរទេស មួយចំនួន និងលិខិតឆ្លងដែន១ក្បាល។

សម្រាប់ភូមិសាស្ដ្រខណ្ឌឫស្សីកែវចំនួន២ទីតាំង មនុស្សសរុបចំនួន៤នាក់ ជនជាតិខ្មែរ៣នាក់ និងម៉ាឡេស៊ី១នាក់។ សម្ភារដកហូតរួមមាន៖ ទូរស័ព្ទបម្រើការងារ ៥៨៥គ្រឿង, សុីមកាតបរទេសចំនួន១៥៤ស៊ឹម និងស៊ឹមកាតមួយចំនួនធំ, CPU ចំនួន២១គ្រឿង, MONITOR ចំនួន១៤គ្រឿង, ម៉ូតូម៉ាក KAWASAKI ពាក់ផ្លាកលេខ ភ្នំពេញ1KC-6839 ចំនួន១គ្រឿង, លិខិតឆ្លងដែន៨ក្បាល, LAPTOP ចំនួន៣គ្រឿង, ALL IN ONE ចំនួន១០គ្រឿង និងដុំ ROUTER WIFI ចំនួន៥គ្រឿង។

សន្និដ្ឋាន ជនសង្ស័យខាងលើប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមរូបភាពស្វែងរកអតិថិជនធ្វើការងារខ្យល់ និងផ្គត់ផ្គង់សម្ភារបម្រើទីតាំងឆបោក៕