* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់ទៅនឹងធម្មជាតិផ្ទះលំហែ នៅតំបន់ភ្នំគូលែន

25-08-2026 15:09

(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីលទ្ធផលបឋម នៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអភិវឌ្ឍន៍គម្រោងទេសចរណ៍ផ្សាភ្ជាប់នឹងផ្ទះធម្មជាតិផ្ទះលំហែ (Tree house) ដោយមានការចូលរួមពីតំណាង ទ្រីហ្វ៊ូល ខេមបូឌា (Tryfull / Trueful Cambodia) និងអ្នកពាក់ព័ន្ធជាច្រើន។

គម្រោងទេសចរណ៍ធម្មជាតិនេះ មានគោលបំណងអភិរក្សធនធានធម្មជាតិ រុក្ខជាតិបៃតង ផ្ដល់សេវាកម្មទេសចរណ៍ធម្មជាតិ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការផ្សព្វផ្សាយ និងថែរក្សាវប្បធម៌។ ទីតាំងគម្រោងនេះ ត្រូវជួលពីរាជរដ្ឋាភិបាលសម្រាប់រយៈពេល ៥០ឆ្នាំ ដែលមានទំហំផ្ទៃដីចំនួន ២៣៥ ហិកតា នៃភ្នំខ្នងចេក នៃភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន។

ថ្លែងក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ បានលើកឡើងថា ខេត្តសៀមរាប មិនត្រឹមតែមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏មានធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះដ៏មានតម្លៃ ដែលត្រូវការការចូលរួមថែរក្សាពីគ្រប់ភាគី។ ដូច្នេះការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍ «អភិវឌ្ឍដោយមិនបំផ្លាញធម្មជាតិ និងទាញយកប្រយោជន៍ពីធម្មជាតិដោយមានការទទួលខុសត្រូវ»។

លោកបន្តថា ការអភិវឌ្ឍដែលមាននិរន្តភាព គឺត្រូវគិតគូរដល់ការការពារបរិស្ថាន សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការចូលរួមរបស់សហគមន៍។ ប្រសិនបើមានការរៀបចំ និងការគ្រប់គ្រងបានល្អ ការអភិវឌ្ឍទេសចរណ៍អាចដើរទន្ទឹមគ្នាជាមួយការអភិរក្សធម្មជាតិ និងបង្កើតផលប្រយោជន៍រួមសម្រាប់រដ្ឋ ប្រជាពលរដ្ឋ វិនិយោគិន និងបរិស្ថាន។

លោកបានបន្តថា ក្នុងន័យនេះការអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់ ជាពិសេសលើការរៀបចំសកម្មភាពទេសចរណ៍ឱ្យសមស្របនឹងស្ថានភាពធម្មជាតិ និងសមត្ថភាពទ្រទ្រង់របស់តំបន់ ដោយកាត់បន្ថយការរំខានដល់ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។ ជាពិសេសត្រូវគិតគូរពីការគ្រប់គ្រងសំណល់ ការប្រើប្រាស់ និងការបញ្ចេញទឹកកខ្វក់ ការគ្រប់គ្រងសំឡេង ការប្រើប្រាស់ធនធានធម្មជាតិ ការការពារជីវៈចម្រុះ និងការរក្សាសោភ័ណភាពទេសភាព។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់ម្ចាស់គម្រោង និងអ្នកប្រឹក្សា ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះមតិយោបល់ និងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំនេះ ដើម្បីយកទៅពិនិត្យ ពិចារណា និងបញ្ចូលជាធាតុចូលក្នុងការកែលម្អសេចក្ដីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឲ្យមានភាពត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង។

សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ ការចូលរួមរបស់សាធារណជន និងភាគីពាក់ព័ន្ធ ក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាថាការអភិវឌ្ឍគម្រោងទេសចរណ៍នៅក្នុងតំបន់ធម្មជាតិ អាចប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងចីរភាព ព្រមទាំងស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេសជាធរមាន៕