* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្មេងស្រី ២នាក់ស្លាប់ និងម្នាក់ទៀតត្រូវបានជួយសង្គ្រោះ ករណីលង់ទឹកនៅស្រុកចិត្របុរី ខេត្តក្រចេះ

25-08-2026 15:13

(ក្រចេះ)៖ ក្មេងស្រីចំនួន ២នាក់ បានស្លាប់ដោយសារលង់ទឹក ខណៈម្នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីពួកគេនាំគ្នាទៅងូតទឹកលេងនៅតំបន់លិចលង់ដោយទឹកជំនន់ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចស្ពានក្រោយវត្តថ្មគ្រែ ស្ថិតក្នុងភូមិថ្មគ្រែកណ្តាល ឃុំកោះថ្មគ្រែ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១៦:៣០ នាទី ក្មេងស្រីទាំងបីនាក់បាននាំគ្នាទៅងូតទឹកលេង។ ក្មេងស្រីម្នាក់បានរអិលជើងធ្លាក់ពីលើបង្កាន់ដៃស្ពានចូលទៅក្នុងទឹកជ្រៅ។ ឃើញដូច្នោះ ក្មេងស្រីពីរនាក់ទៀតដែលជាមិត្តភក្តិ ក៏បានស្ទុះលោតចុះទៅជួយ ប៉ុន្តែដោយសារមិនចេះហែលទឹកដូចគ្នា ពួកគេក៏បានលង់បាត់ខ្លួន។

ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានបានជួយរាវរក និងរកឃើញសាកសពក្មេងស្រីទាំងពីរនាក់ក្រោយរយៈពេលប្រមាណ ៣០នាទី។ ចំណែកក្មេងស្រីដែលរអិលជើងធ្លាក់មុនគេ ត្រូវបានអ្នកភូមិដែលធ្វើដំណើរឆ្លងកាត់ជួយស្រង់ និងសង្គ្រោះបានទាន់ពេលវេលា។

សាកសពក្មេងស្រីរងគ្រោះទាំងពីរនាក់ត្រូវបានគេស្គាល់ឈ្មោះ ឈឿន លីស្សា អាយុ ១១ ឆ្នាំ និងឈ្មោះ ភ្ល័ត ស្រីហួយ អាយុ ១២ ឆ្នាំ ដែលអ្នកទាំងពីរមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគ្រែ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការកោសល្យវិច័យ។

តាមការពិនិត្យលើរាងកាយសពកុមារីទាំងពីរ សមត្ថកិច្ចបានរកឃើញមានទឹកហូរចេញតាមច្រមុះ និងមាត់ ដោយពុំមានស្លាកស្នាមរងរបួស ឬអំពើហិង្សាណាមួយគួរឱ្យកត់សម្គាល់ឡើយ។ សមត្ថកិច្ច និងគ្រូពេទ្យជំនាញបានសន្និដ្ឋានរួមគ្នាថា កុមារីទាំងពីរពិតជាស្លាប់ដោយសារករណីលង់ទឹកពិតប្រាកដមែន។

បន្ទាប់ពីធ្វើកំណត់ហេតុ កម្លាំងជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ករណីនេះជាការក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ជាពិសេសក្នុងរដូវទឹកជំនន់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ៕