* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរព័ត៌មានខេត្តបាត់ដំបង ជំរុញរដ្ឋបាលស្រុកមោងឫស្សី ពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ

25-08-2026 15:16

(បាត់ដំបង)៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបន្តចុះពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារព័ត៌មាននៅរដ្ឋបាលស្រុកមោងឫស្សី បន្ទាប់ពីបានបញ្ចប់បេសកកម្មស្រដៀងគ្នានៅតាមបណ្តាស្រុកចំនួន ៩ ផ្សេងទៀតក្នុងខេត្ត។ គោលបំណងសំខាន់នៃការចុះពង្រឹងនេះ គឺដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ ប្រកបដោយគុណភាព និងការឆ្លើយតបទាន់ពេលវេលាចំពោះព័ត៌មានដែលសាធារណជនចាប់អារម្មណ៍។

ការងារនេះធ្វើឡើងក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការផ្សព្វផ្សាយ និងការទទួលព័ត៌មានកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះ ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានគ្មានប្រភពច្បាស់លាស់ ក៏ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ ដែលអាចបង្កការភាន់ច្រឡំដល់សាធារណជន។

ថ្លែងក្នុងឱកាសនោះ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាននៅថ្នាក់មូលដ្ឋាន ដោយចាត់ទុករដ្ឋបាលស្រុកជាផ្នែកមួយដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលា អំពីសកម្មភាពអាជ្ញាធរ ការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល ការផ្តល់សេវាសាធារណៈ និងព័ត៌មានពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរ បានជំរុញឱ្យរដ្ឋបាលស្រុកមោងឫស្សី បង្កើនសកម្មភាពផ្សព្វផ្សាយតាមរយៈទំព័រផ្លូវការ (Official Page) របស់រដ្ឋបាលស្រុកឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ដោយត្រូវរៀបចំមាតិកាឱ្យមានភាពទាក់ទាញ ងាយយល់ និងស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាពិសេស ត្រូវផ្សព្វផ្សាយព័ត៌មានឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មានផ្លូវការដោយផ្ទាល់ពីប្រភពដែលអាចទុកចិត្តបាន។

ជាមួយគ្នានេះ លោកប្រធានបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ក្នុងការពង្រឹងការងារព័ត៌មាននៅមូលដ្ឋាន រួមមាន ការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា និងទូលំទូលាយ ការឆ្លើយតប និងបំភ្លឺព័ត៌មានទាន់ ហេតុការណ៍ ដើម្បីជៀសវាងការយល់ច្រឡំ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ការពង្រឹងគុណភាពមាតិកា ការផ្ទៀងផ្ទាត់ព័ត៌មានមុនផ្សព្វផ្សាយ និងការប្រើប្រាស់បណ្តាញសង្គមប្រកប ដោយការទទួលខុសត្រូវខ្ពស់។ ការអនុវត្តន៍តាមការណែនាំទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ និងជួយទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានពីព័ត៌មានមិនពិតក្នុងសង្គមឌីជីថល៕