* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកោះធំ

25-08-2026 15:17

(កណ្តាល)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន០៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ក្នុងឱកាសនោះ លោក គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ សម្ដេចក៏បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ខ្យល់កន្ត្រាក់នាពេលកន្លងមកនេះ និងអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាគិតគូរពីសុខភាព ដោយអនុវត្តអនាម័យជាប្រចាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានស្នើដល់ប្រជាពលរដ្ឋដែលរងគ្រោះ សូមកុំមានការភ័យខ្លាចបន្តទៀត និងបន្តប្រកបរបរចិញ្ចឹមជីវិត រួមទាំងជួសជុលនូវអ្វីដែលរងផលប៉ះពាល់។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយរួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដេកក្នុងមុង និងស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា ប្រសិនបើសង្ស័យមានជំងឺ។ ចំពោះមន្ត្រីសុខាភិបាល ត្រូវចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបេតតាមពាងទឹក អាងទឹក តាមផ្ទះប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះទាំង០៣ រួមមាន៖ ទី១ ឈ្មោះ អ៊ុម សារី ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិកំពង់សំបួរក្រោម ផ្ទះរលំទាំងស្រុង, ទី២ ឈ្មោះ ជា សុខគឹម ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិកំពង់ស្វាយកណ្ដាល ផ្ទះបាយខាងក្រោយរលំទាំងស្រុង និងផ្ទះទាំងមូលទ្រុឌទ្រោម, ទី៣ ឈ្មោះ ញឹម សឹម ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិកំពង់ស្វាយកណ្ដាល ផ្ទះទ្រុឌទ្រោម និងផ្អៀងមិនអាចរស់នៅបាន។

គ្រួសារនីមួយៗបានទទួលអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកសុទ្ធ ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, អាវមនុស្សធំ កូនក្មេង និងក្រមា ០១កញ្ចប់ រួមទាំងថវិកា ១លានរៀល។ អំណោយទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ៕