* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជនភៀសសឹក និងគ្រួសារអតីតយុទ្ធជនចំនួន ៦៤៥គ្រួសារ នៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ទទួលព្រះរាជទ្រព្យរបស់ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង តាមរយៈកាកបាទក្រហមកម្ពុជា

25-08-2026 16:18

(ព្រះវិហារ)៖ បន្ទាប់ពីបានទទួលព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ដែលបានសន្សំទុកមក ៤០ឆ្នាំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ ថ្មីៗនេះបានចាត់ក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយជូនជនភៀសសឹក និងគ្រួសារអតីតយុទ្ធជនចំនួន ១,០៦២ គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ ហើយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បន្តនាំយកព្រះរាជទ្រព្យរបស់ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង ជូនជនភៀសសឹកនិងគ្រួសារអតីតយុទ្ធជន ចំនួន ៦៤៥គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន និងបង្កើតជីវភាពថ្មី នៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានសម្ដែងនូវសេចក្តីសោមនស្ស និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ស្ទើរគ្រប់កាលៈទេសៈ ដោយមិនបោះបង់ប្រជាពលរដ្ឋចោលឡើយ។

លោកបានថ្លែងបន្ដថា ក្នុងចំណោមប្រជាពលរដ្ឋភៀសសឹកជាង ១៦,៤២០គ្រួសារដែលបានត្រឡប់ទៅលំនៅឋានវិញ នៅសល់ ៦៤៥គ្រួសារ មកពីតំបន់ក្រហមដែលមានហានិភ័យខ្ពស់ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឱ្យមករស់នៅភូមិតាកឹងបៃតង ដោយមានការកសាងផ្លូវ សាលារៀន ប៉ុស្តិ៍សុខភាព ផ្ទះសម្បែង ព្រមទាំងតបណ្តាញទឹកស្អាត និងអគ្គិសនីដល់ខ្នងផ្ទះ។ ជាមួយគ្នានេះ ក្រុមការងារសាខា និងយុវជនស្ម័គ្រចិត្ត បានចុះអប់រំអំពីសុខភាព អនាម័យ ការពារជំងឺ និងការប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។

ជាកិច្ចឆ្លើយតប លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកស្រីបានគូសបញ្ជាក់ថា ទោះបីជាព្រះអង្គមិនបានយាងមកដោយផ្ទាល់ ប៉ុន្តែទឹកព្រះទ័យ និងមនោសញ្ចេតនា គឺនៅជាប់ជាមួយប្រជានុរាស្ត្រជាប់ជានិច្ច ជាពិសេសអ្នកដែលរងគ្រោះដោយសារសង្គ្រាមនៅតាមព្រំដែន (២០២៥-២០២៦)។ លោកស្រី បានណែនាំអំពីការថែទាំសុខភាពជូនប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ក្រើនរំលឹកឱ្យប្រយ័ត្នប្រយែង ការពារកុមារតូចៗពីការខាំនៃមូសខ្លា កើតជំងឺគ្រុនឈាម និងបញ្ជូនទៅប៉ុស្តិ៍សុខភាពជាប្រញាប់ ប្រសិនបើមានអាការៈគ្រុនក្តៅខ្លាំង និងរស់នៅស្អាត ហូបស្អាត មានអនាម័យ និងកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិក និងស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យសុខភាពយើងតិច៤ដងមុនសម្រាល។ សូមអ្នកស្ម័គ្រចិត្ត និងយវុជនកាកបាទក្រហមកម្ពុជា បន្តចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីន និងគ្រាប់បែកចង្កោមដែលបន្សល់ទុក ព្រមទាំងការជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ។

សម្រាប់អំណោយនាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា២ដប, ឃីត (សារុង ក្រមា មុង ភួយ) ១ឃីត និងថវិកាមួយចំនួន ដែលព្រះរាជអំណោយទាំងនេះ ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីអគ្គលេខាធិការ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកព្រះរាជទ្រព្យរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជូនដល់ខ្នងផ្ទះចំនួន ៥គ្រួសារ៕