* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពត ចុះផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ ជាង២ពាន់គ្រួសារ នៅស្រុកដងទង់

25-08-2026 16:52

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ប្រមាណជាង ២ពាន់គ្រួសារ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋ នាពេលនេះ មានចំនួន ៣ភូមិ គឺមានភូមិត្រពាំងក្តារ ភូមិខ្ពស់ និងភូមិអូរប្ញស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ដែលមានក្បាលដីសរុបចំនួន ៤១៨៧ក្បាលដី ស្មើនឹង ២២១៧គ្រួសារ។

ការប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងក្នុងគោលបំណង ធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយទំនាស់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ លោកអភិបាលខេត្តកំពត បានលើកឡើងថា ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន បន្តរហូតដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឱ្យពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីរបស់ខ្លួន ពិសេសដើម្បីឈានដល់បញ្ចប់វិវាទដីធ្លីទាំងស្រុង។

លោកអភិបាលខេត្ត បានបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់ក្រោមម្លប់សន្តិភាពរហូតមកដល់បច្ចុប្បន្ន។ ហើយអស់រយៈកាលច្រើនជំនាន់ មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់ មិនមានប័ណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លី មិនអស់សក្ដានុពលនោះទេ។

លោកអភិបាលខេត្ត បានបន្តបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យដីធ្លី អាជ្ញាធរខេត្តកំពត មន្ទីរជំនាញ រួមនឹងមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃកម្មវិធីអនុវិស័យ គឺរដ្ឋបាលដីធ្លីខេត្តកំពត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើការអនុវត្តការងារចុះបញ្ជីដី ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព ស្របតាមកិច្ចចង្អុលការពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើយ៉ាងណាចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានឆាប់បំផុត។

លោកក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានប័ណ្ណរួចហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងទាញយកប្រយោជន៍ពីដីធ្លីឱ្យអស់សក្ដានុពលនៃដី ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជារួមចំណែក ក្នុងការអភិវឌ្ឍន៍សង្គមផងដែរ។ ទន្ទឹមនោះ ក្រោយពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ហើយ សូមបងប្អូនកុំមានវិវាទពាក់ព័ន្ធនឹងដីធ្លីបន្តទៀត ដោយសារមុននឹងបានចេញប័ណ្ណនេះមក គឺមានការឯកភាពគ្នា ទាំងសងខាងរួចមកហើយ សម្រាប់អ្នកនៅជាប់ព្រំដីគ្នា ហើយបើមានជម្លោះ ឬវិវាទ យន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការក៏មិនអាចដោះស្រាយជូនបានឡើយ គឺមានតែដោះស្រាយនៅប្រព័ន្ធតុលាការតែប៉ុណ្ណេះ ដូច្នេះសូមកុំឱ្យកើតមានឡើង នូវវិវាទដីធ្លីក្រោយទទួលបានប័ណ្ណកម្មសិទ្ធិនេះតទៅ៕