* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបសំណេះសំណាល និងចែកអំណោយជូនខ្មែរឥស្លាមជិត៨០គ្រួសារ នៅឃុំព្រែកសាម៉ាន់ ខេត្តក្រចេះ ដែលរងផលប៉ះពាល់ដោយជំនន់ទន្លេមេគង្គ

25-08-2026 17:03

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាជិត ៨០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីជួបសំណេះសំណាល និងចែកអំណោយនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយសម្រាលការលំបាក និងបញ្ហាប្រឈមរបស់បងប្អូនខ្មែរឥស្លាម ដែលផ្ទះសម្បែង និងដំណាំកសិកម្មរបស់ពួកគាត់បានលិចលង់ដោយសារទឹកជំនន់ទន្លេមេគង្គ។

អំណោយទាំងនោះបានមកពីគម្រោងឃ្លាំងអាហារសហគមនាគមន៍ ដែលអនុវត្តដោយ អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា ដែលរួមមានអង្ករ និងគ្រឿងឧបភោគ បរិភោគ ផ្សេងៗ ដែលនាំយកទៅចែកជូនដល់ពួកគាត់ ដើម្បីរួមចំណែកសម្រាលការលំបាកក្នុងគ្រាអាសន្ននេះ។

ក្នុងបេសកកម្មមនុស្សធម៌នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងរស់នៅរបស់បងប្អូនខ្មែរឥស្លាម ពិសេសនៅតាមភូមិព្រែកសាម៉ាន់ នៃឃុំព្រែកសាម៉ាន ដែលជាតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់ជិត១០ថ្ងៃមកនេះ។

លោករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរស្រុក ឃុំ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់តាមដានស្ថានភាពទឹកជំនន់ជាប្រចាំ និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយផ្តល់អាទិភាពខ្ពស់បំផុតដល់ការការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងជនងាយរងគ្រោះ។ លោកក៏បានជំរុញឱ្យអាជ្ញាធររៀបចំទីតាំងមានសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងត្រៀមសម្ភារៈចាំបាច់ ដើម្បីឆ្លើយតបនឹងស្ថានការណ៍បន្ទាន់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រាក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

បងប្អូនខ្មែរឥស្លាម ដែលបានទទួលអំណោយបានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង និងអាជ្ញាធរមូលដ្ឋានដែលបានជួយឧបត្ថម្ភទាន់ពេលវេលា។ ជំនួយទាំងនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយសម្រាលបន្ទុកដឮដែលពួកគាត់កំពុងជួបប្រទះ។

អាជ្ញាធរមូលដ្ឋានក៏បានប្តេជ្ញាបន្តតាមដានស្ថានការណ៍ និងចាត់វិធានការចាំបាច់នានា ដើម្បីធានាសុវត្ថិភាព និងជួយស្តារជីវភាពប្រជាពលរដ្ឋឡើងវិញក្រោយពេលទឹកស្រក៕