* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីឧទ្យានុរក្សខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសធនធានធម្មជាតិ៤ករណី ក្នុងឧទ្យានជាតិគិរីរម្យ

25-08-2026 17:06

(កំពង់ស្ពឺ)៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» បានបង្កើនការទប់ស្កាត់ការទន្ទ្រានដី និងការសាងសង់ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដោយបានចុះប្រតិបត្តិការអនុវត្តច្បាប់ចំនួន ៤ករណីផ្សេងគ្នា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីឧទ្យានរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យចំនួន១០នាក់ ចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ ឈូសឆាយ យកដីដោយគ្មានការអនុញ្ញាត ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចក្រោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ស្ថិតក្នុងភូមិទី៦ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានដកហូតបាន អេស្កាវ៉ាទ័រ ពណ៌លឿង ចំនួន០១ គ្រឿង ដែលជនល្មើសធ្វើសកម្មភាព គាស់កាយ ឆាយពង្រាបដីធ្វើផ្លូវក្នុងតំបន់ការពារធម្មជាតិខុសច្បាប់ និងនាំយកមករក្សាទុកនៅស្នាក់ការរង អូរសំចតជាបណ្តោះអាសន្ន និងកំពុងចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ដោយឡែកនៅថ្ងៃដដែល លោក ស្រ៊ុន ប៊ុនថា មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំង ចំនួន២នាក់ ចុះប្រតិបត្តិការបង្ក្រាបការបោះ បង្គោលហ៊ុមពទ្ធ័លើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធខុសច្បាប់ នៅចំណុចផ្លូវបំបែកក្បាលឡាន ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីឧទ្យានុរក្សបានរកឃើញការលួចដាំបង្គោលរបងចំនួន ៥១បង្គោល (បង្គោលឈើ៣៥ដើម ថ្ម១៦ដើម) លើផ្ទៃដីប្រមាណ​​ ០.៨០ហិកតា។ ក្រុមការងារបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ដដែលលោក ពៅ វុទ្ធី មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំមន្រ្តីឧទ្យានរក្សចំនួន០២នាក់ ចុះប្រតិបត្តិការបង្ក្រាប ការបោះបង្គោលហ៊ុមពទ្ធ័លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធ និងការរុករាន ទន្ទ្រានដី​ (សង់រោងអនាធិបតេយ្យ) នៅចំណុចចម្ការតែចំនួន ០២ទីតាំង ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្រ្តីឧទ្យានុរក្សបានរកឃើញទីតាំងទី១ (អញ្ញាតជន) មានការលួចសង់រោងដែកទំហំ៣​ គុណ៤ម៉ែត្រ គ្មានដំបូល លើផ្ទៃដីទំហំប្រមាណ០.២០ហិកតា និងទីតាំងទី២ (អញ្ញាតជន) មានការលួចបោះបង្គោលរបងថ្មហ៊ុមព័ទ្ធដីព្រៃចំនួន ៣៥បង្គោល ក្រុមការងារបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានេះដែរ លោក អ៊ុំ សំអ៊ន់ មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំងចំនួន ០៤នាក់ ចុះប្រតិបត្តិការបង្ក្រាបការដាក់ អន្ទាក់សត្វព្រៃ នៅចំណុចអូរកោះមាន់ ប្រព្រឹត្តដោយអញ្ញាតជន ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរា ម្រិតកុសុមៈ«គិរីរម្យ»។ ក្រុមការងារដោះអន្ទាក់ខ្សែរ ចំនួន១៥ ខ្សែ និងរកឃើញសត្វស្វាងាប់ ជាប់អន្ទាក់ចំនួន១ក្បាល។ មន្ត្រីឧទ្យានុរក្សកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាននិងធនធានធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានននិងកំពុងអនុវត្តវិធានការសំខាន់ៗដោយធ្វើការចុះល្បាត និងងនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកាប់ឈើនិងបរបាញ់សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះនៅឧទ្យានជាតិគីរីរម្យ ដោយមានបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងថែរក្សាព្រៃឈើដើម្បីប្រយោជន៍សហគមន៍មូលដ្ឋាន និងកូនចៅតជំនាន់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការការធ្វើសុក្រឹតកម្មការអនុវត្តច្បាប់នៅឧទ្យានជាតិគិរីរម្យចំនួន​​ ៣ជំហានសំខាន់ៗ ដែលរួមមាន (១) ការទប់ស្កាត់និងការការពារធនធានធម្មជាតិ (២) ការរៀបចំសណ្តាប់ធ្នាប់ដើម្បីឱ្យមានភាពស្អាតនិងបៃតង និង (៣) ការអភិវឌ្ឍប្រកបដោយចីរភាព៕