* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកំទេចក្រណាត់នៅស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យខូចខាតប្រមាណ ១២,០០០ដុល្លារ

25-08-2026 20:19

(តាកែវ)៖ នៅវេលាម៉ោង ១១៖០៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកកំទេចក្រណាត់យ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឃ្លាំងដែលរងការខូចខាតនេះ មានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ។

យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ១៣ម៉ែត្រ × ២០ម៉ែត្រ សាងសង់អំពីដែក ជញ្ជាំងឥដ្ឋ និងដំបូលស័ង្កសី។ ក្នុងហេតុការណ៍នេះ សម្ភារៈដែលរងការខូចខាតរួមមាន កំទេចក្រណាត់ប្រមាណ ៣០តោន ដែលមានតម្លៃប្រមាណ ២,០០០ដុល្លារអាមេរិក និងឃ្លាំងខ្លួនឯងដែលមានតម្លៃប្រមាណ ១០,០០០ដុល្លារអាមេរិក សរុបការខូចខាតប៉ាន់ស្មានប្រមាណ ១២,០០០ដុល្លារអាមេរិក។

ដើម្បីទប់ស្កាត់ និងពន្លត់អគ្គិភ័យ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង មកពីបណ្តាអង្គភាពពាក់ព័ន្ធ រួមមាន រថយន្តពន្លត់អគ្គិភ័យស្រុកបាទី ១គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តតាកែវ ២គ្រឿង, ស្រុកព្រៃកប្បាស ១គ្រឿង, ស្រុកសំរោង ១គ្រឿង និងស្រុកត្រាំកក់ ១គ្រឿង។ ប្រតិបត្តិការពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកសរុប ១៧រថយន្ត ស្មើនឹងប្រមាណ ១០២ម៉ែត្រគូប។

ចំពោះមូលហេតុនៃការកើតមានអគ្គិភ័យនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដ។

ជុំវិញហេតុការណ៍នេះ អគ្គិភ័យមិនបានឆេះរាលដាលដល់រោងចក្រ និងទីតាំងនៅក្បែរនោះឡើយ ហើយមិនបណ្តាលឱ្យមានមនុស្ស សត្វរងគ្រោះ ឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតខាងឡើយ។ ហេតុការណ៍នេះបានបញ្ចប់ដោយសុវត្ថិភាព បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។