ក្រុមគ្រួសារសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ល លាន ថ្លែងអំណរគុណថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់ ដែលបានចូលមរណទុក្ខ

25-08-2026 21:23

(ភ្នំពែញ)៖ ក្នុងនាមក្រុមគ្រួសារសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ល លាន, អ្នកឧកញ៉ា ស្រី ងួន សូមគោរពថ្លែងអំណរព្រះគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី​ និងញាតិមិត្តទាំងអស់ ដែលបានផ្ញើសាររំលែកមរណទុក្ខ ក្នុងគ្រាកំពុងមានទុក្ខក្រៀមក្រំយ៉ាងធំធេងដោយអ្នកម្តាយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ល លាន បានទទួលមរណភាព។

អ្នកឧកញ៉ា ស្រី ងួន បានរៀបរាប់យ៉ាងដូច្នេះថា៖ «កាយវិការប្រកបដោយគុណធម៌ និងការយកចិត្តទុកដាក់របស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី និងញាតិមិត្តទាំងអស់គឺជាការជួយសម្រាលទុក្ខដ៏ប្រពៃ និងថ្លៃថ្លាយ៉ាងក្រៃលែងចំពោះយើងខ្ញុំ។

ក្នុងឱកាសនេះដែរ ខ្ញុំសូមឧទ្ទិសបួងសួងសូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី និងញាតិមិត្តទាំងអស់ ទទួបាននូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និងញាតិមិត្តទាំងអស់ទទួលនូវការគោរពរាប់អានពីយើងខ្ញុំ»៕