ក្រសួងធម្មការ និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា និងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

25-08-2026 21:31

(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

តាមរយៈៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងទាំងពីរ បានបញ្ជាក់ថាត្រូវបានដាក់ឱ្យប្រើ «វិញ្ញាបនបត្រ​ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា និងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាចាប់ពីឆ្នាំ២០២៦ តទៅ​ ដែលមានដាក់ QR​ Code​​ ស្តង់ដា» ដែលមានតម្លៃគតិយុត្ត ស្មើនឹងវិញ្ញាបនបត្រ​​ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា និងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់សមណសិស្សសិស្សយកទៅប្រើប្រាស់ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា​ ២០២២-២០៣៥។

វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា​ និងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាចាប់ពីឆ្នាំ២០២៦តទៅ ដែលមានដាក់​ QR Code ស្ដង់ដាអាចផ្ទៀងផ្ទាត់អំពីយថាភូតភាពបូរណភាព​ និងសុពលភាពបានតាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ​ verify.gov.kh» ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕