សាលាអនុគណខណ្ឌឫស្សីកែវ ចេញបំភ្លឺក្រោយមានការចោទប្រកាន់លើភិក្ខុ ឈួន សុវ័ន ដែលគង់នៅវត្តកោះមេត្តាពោធិ៍វង្ស តាមបណ្តាញសង្គម

26-08-2026 08:25

(ភ្នំពេញ)៖ សាលាអនុគណខណ្ឌឫស្សីកែវ បានចេញសេចក្តីបំភ្លឺមួយជុំវិញការបង្ហោះព័ត៌មានតាមបណ្តាញសង្គមដែលមានការចោទប្រកាន់ភិក្ខុ ឈួន សុវ័ន ដែលគង់នៅវត្តកោះមេត្តាពោធិវង្ស ពាក់ព័ន្ធនឹងមាតុគ្រាម និងការលាចាកសិក្ខាបទកាលពីឆ្នាំ២០០៥-២០០៦។

សេចក្តីបំភ្លឺបានបញ្ជាក់ថា សាលាអនុគណខណ្ឌឫស្សីកែវបានតាមដាន និងពិនិត្យរាល់សកម្មភាពរបស់ភិក្ខុ ឈួន សុវ័ន ជាបន្តបន្ទាប់ រហូតបាននិមន្តភិក្ខុអង្គនេះមកឆ្លើយបំភ្លឺជាលើកទី១ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ និងលើកទី២ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ សាលាគណខណ្ឌក៏បានបើកអង្គប្រជុំពិភាក្សាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះផងដែរ។

ទោះជាយ៉ាងណា សាលាអនុគណខណ្ឌឫស្សីកែវបានសម្តែងការសោកស្តាយដោយម្ចាស់គេហទំព័រ "ខ្លាសរ" មិនព្រមផ្តល់កិច្ចសហការក្នុងការស្វែងរកភស្តុតាងជាក់ស្តែង ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយតាមព្រះវិន័យ។

សាលាអនុគណយល់ថា ប្រសិនបើគេហទំព័រនេះមានបំណងជួយកែលម្អសមាសភាពដឹកនាំតាមបណ្តាវត្ត ដើម្បីលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនាពិតមែន គួរតែមានការទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យ និងភស្តុតាងគតិយុត្តិណាមួយ រួមគ្នាដោះស្រាយបញ្ហានេះឱ្យបានជោគជ័យ និងយុត្តិធម៌តាមគោលការណ៍ច្បាប់ និងក្រឹត្យវិន័យច្បាស់លាស់។

ខាងក្រោមនេះជាសេចក្តីបំភ្លឺលំអិតរបស់សាលាគណខណ្ឌឫស្សីកែវ៖