* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា ជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការការងារ និងការការពារសិទ្ធិជនទេសន្តរប្រវេសន៍ការងារ ក្នុងតំបន់អាស៊ាន

26-08-2026 11:12

(ភ្នំពេញ)៖ លោក ថូ ប៊ុនថន អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានការងារ រួមជាមួយឧត្តមមន្រ្តីការងារកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២២ (22nd SLOM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២៤ (24th SLOM+3) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំដោយក្រសួងការងារនៃប្រទេសថៃជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន (SLOM) ឆ្នាំ២០២៦-២០២៨ ដោយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ាន រួមជាមួយប្រទេសបូកបី ព្រមទាំងលេខាធិការដ្ឋានអាស៊ាន អង្គភាពតាមវិស័យក្រោម SLOM អង្គការអន្តរជាតិ (ILO, IOM, RECOTwin) និងភាគីពាក់ព័ន្ធ សរុបប្រមាណ៦០នាក់។

នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានលើកទី២២ អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងាររបស់អង្គភាពតាមវិស័យក្រោម SLOM និងលទ្ធផលនៃកិច្ចប្រជុំអាស៊ានពាក់ព័ន្ធផ្សេងៗ ក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានផងដែរ។ អង្គប្រជុំបានពិនិត្យលើឯកសារអាស៊ានសំខាន់ៗក្នុងវិស័យការងារ ក៏ដូចជាពិភាក្សាលើមតិយោបល់ និងចំណុចអាទិភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ការការពារសិទ្ធិជនទេសន្តរប្រវេសន៍ការងារ ការលុបបំបាត់ពលកម្មកុមារ ការអភិវឌ្ឍជំនាញ ការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខភាព និងសុវត្ថិភាពការងារក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ទិសដៅបន្តសម្រាប់ការអនុវត្តសកម្មភាពសំខាន់ៗក្រោមផែនការការងារ SLOM និងផែនការការងារក្រោមវិស័យ SLOM សម្រាប់ឆ្នាំ២០២៦-២០៣០។

តំណាងប្រធានឧត្តមមន្រ្តីការងារកម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព និងទិសដៅបន្តនៃការអនុវត្តគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍ របបសន្តិសុខសង្គម សម្រាប់ជនទេសន្តរប្រវេសន៍ការងារក្នុងអាស៊ាន ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា និងត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ និងកត់សម្គាល់ដោយប្រមុខដឹកនាំអាស៊ានក្នុងឆ្នាំ២០២៤។ កម្ពុជាបានបន្តជំរុញឱ្យរដ្ឋសមាជិកអាស៊ាន ប្រើប្រាស់គោលការណ៍ណែនាំនេះ ជាមូលដ្ឋានសម្រាប់ការពិភាក្សា ចរចា និងការរៀបចំកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ដើម្បីពង្រឹងការចល័តអត្ថប្រយោជន៍របបសន្តិសុខសង្គម និងធានាការទទួលបានការការពារពេញលេញ សម្រាប់ជនទេសន្តរប្រវេសន៍ការងារអាស៊ាន។

សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបីលើកទី២៤ អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការបញ្ចប់ផែនការការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបីឆ្នាំ២០២១-២០២៥ ជាពិសេសទៅលើគម្រោង និងសកម្មភាពដែលបានអនុវត្តក្នុងក្របខ័ណ្ឌអាស៊ានបូកបី ក៏ដូចជាបញ្ហាផ្សេងៗ ដែលជាអាទិភាពរបស់បណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសបូកបី។ អង្គប្រជុំបានបញ្ជាក់ការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តសកម្មភាពអាទិភាពក្រោមផែនការការងារ SLOM+3 ឆ្នាំ២០២៦–២០៣០៕