* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណៈ

26-08-2026 12:53

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងក្រោមឱវាទ ឱ្យប្រើកណ្តាប់ដៃដែកលើក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយគ្មានការលើកលែង។

ការបង្ក្រាបនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ថ្មីៗនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមទីសាធារណៈបានជាបន្តបន្ទាប់ចំនួន ០៦នាក់ ក្រោយទទួលបានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ (Hotline 1292)។

ក្នុងនោះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងបានឃាត់ខ្លួនក្មេងទំនើង ០៤នាក់ នៅចំណុចទំនប់ទឹកអូរត្រែង ភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី។ បន្ទាប់មក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក៏បានឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀត នៅចំណុចផ្លូវលេង១៣០ ភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសមរោងទង ព្រមទាំងដកហូតម៉ូតូ ០៣គ្រឿង និងទូរសព្ទ ០៦គ្រឿង។

បច្ចុប្បន្នក្មេងទំនើងទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខមាតាបិតា និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងបង្កការភ័យខ្លាចដល់សាធារណជន
។

ចំណែកម៉ូតូត្រូវបានដកហូតរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឱ្យបន្តរាយការណ៍ពីសកម្មភាពក្មេងទំនើង ឬឧបទ្ទវហេតុផ្សេងៗមកកាន់លេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ដោយកម្លាំងអាវុធហត្ថនឹងរក្សាការសម្ងាត់ជូន។