* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសភា សេដ្ឋកិច្ច និងការបណ្តុះបណ្តាលយុវជន

26-08-2026 13:26

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Tan Sri Dato' Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីភាតរភាព។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរ បានគូសបញ្ជាក់ពីចំណុចគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖

* ទំនាក់ទំនងប្រវត្តិសាស្ត្រ និងការគាំទ្រគ្នា៖ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ម៉ាឡេស៊ី ខណៈសម្ដេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ម៉ាឡេស៊ី ដែលតែងតែជួយគាំទ្រកម្ពុជាតាំងពីដំណាក់កាលស្វែងរកសន្តិភាពរហូតដល់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន ព្រមទាំងបានអបអរសាទរខួបបុណ្យឯករាជ្យជាតិលើកទី៦៧ របស់ម៉ាឡេស៊ីផងដែរ។

* កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ៖ ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើវិស័យម្ហូបអាហារហាឡាល់ (Halal Food) ថាមពលស្អាត បច្ចេកវិទ្យា និងការយកចិត្តទុកដាក់លើសុខទុក្ខពលករ-និស្សិតខ្មែរ ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) និងឧក្រិដ្ឋកម្មឆ្លងដែន។

* វេទិកាអន្តរសភា និងការបណ្ដុះបណ្ដាលយុវជន៖ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីតួនាទីស្ថាប័ននីតិប្បញ្ញត្តិ និងមជ្ឈភាពអាស៊ានក្នុងការដោះស្រាយបញ្ហាសកល។ ជាមួយគ្នានេះ លោកប្រធានរដ្ឋសភាម៉ាឡេស៊ីបានកោតសរសើរបរិយាកាសនយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជា ព្រមទាំងបានចែករំលែកនូវការយកបទពិសោធន៍ល្អៗពីកម្ពុជាទៅបណ្តុះ បណ្តាលយុវជនក្នុងកម្មវិធី «សភាវ័យក្មេង» (Youth Parliament) នៅម៉ាឡេស៊ី ដើម្បីលើកកម្ពស់ស្មារតីស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដឹកនាំប្រទេស៕