* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រោយផ្លាស់ប្តូរពីទីតាំងចាស់ មកលក់នៅផ្សារដើមគរថ្មី ស្ថិតនៅលើមហាវិថីវិមានឈ្នះឈ្នះ អាជីវករនៅតែសកម្មនឹងការលក់ដូរ ដោយមានម៉ូយពីគ្រប់ទិសទីមកទិញជាហូរហែរ (Video inside)

26-08-2026 15:37

(ភ្នំពេញ)៖ ចាប់ពីដើមខែមករា ឆ្នាំ២០២៦ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិ ដែលគេស្គាល់ជាផ្លូវការថា «ផ្សារដើមគរថ្មី» បានបើកទ្វារស្វាគមន៍អាជីវករ និងអតិថិជនជាផ្លូវការ ដែលបច្ចុប្បន្ននេះ អាជីវករជាច្រើនបានចូលមកដូរនៅទីនេះ។

ផ្សារនេះដំណើរការលក់ពេញ ២៤ម៉ោងក្នុងមួយថ្ងៃ ដោយពេលយប់ភាគច្រើនអ្នកដែលមកទិញបោះដុំ និងពេលថ្ងភាគច្រើនជាប្រភេទអតិថិជនទិញរាយ។

ផ្សារទំនើបដ៏ធំទូលាយឬមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣០ ហិកតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលឥឡូវនេះបានក្លាយជាផ្សារលក់ដុំដ៏ធំបំផុតនៅក្នុងប្រទេស កម្ពុជា និងជាទីតាំងយុទ្ធសាស្ត្រកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានសក្តានុពលខ្ពស់។

បច្ចុប្បន្ននេះ អាជីវករជាច្រើនបាននាំគ្នាចូលមកលក់ដូរផលិតផលស្រស់ៗជាច្រើនប្រភេទរួមមាន៖ បន្លែ ផ្លែឈើ ត្រី សាច់ អាហារសមុទ្រ គ្រឿងទេស គ្រឿងផ្សំ ក៏ដូចជាអាហារកែច្នៃ និងម្ហូបអាហារជាច្រើនមុខទៀត ដែលបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ផ្សារដើមគរថ្មីនេះ បានក្លាយជាជម្រើសដ៏ល្អសម្រាប់អាជីវករ ដោយសារតែទីតាំងធំទូលាយ ហេដ្ឋារចនាសម្ព័ន្ធទំនើប មានចំណតយានយន្តគ្រប់គ្រាន់ ប្រព័ន្ធភ្លើងបំភ្លឺល្អ ដែលបាននូវភាពងាយស្រួលក្នុងការលក់ដូរទាំងពេលថ្ងៃ និងពេលយប់។

អ្វីដែលពិសេសយើងឃើញថា ផ្សារស្ថិតនីទីតាំងយុទ្ធសាស្ត្រលើបណ្តាញផ្លូវគន្លឹះ ដែលអាចតភ្ជាប់ដោយផ្ទាល់ទៅកាន់បណ្តាខេត្តនានា ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់អតិថិជនពីគ្រប់ទិសទី។ លើសពីនេះ ផ្សារនេះមានទីតាំងតូប និងស្តង់សរុបជិត ២០០០ សម្រាប់លក់ដូរ ដែលបង្កើតបានជាសហគមន៍ពាណិជ្ជកម្មដ៏រស់រវើក។ បើតាមការសាកអាជីវកម្ម មានអតិថិជាច្រើន មកពីតាមបណ្តាខេត្តនានាមកទិញឥវ៉ាន់ពីផ្សារយកទៅលក់បន្ត។

ដើម្បីលើកទឹកចិត្តដល់អាជីវករ ផ្សារដើមគរថ្មី បានផ្តល់ជូនពិសេសសម្រាប់អាជីវករដែលចូលមកលក់ដូរនៅដំណាក់កាលដំបូង ដោយនឹងទទួលបានសិទ្ធិមិនគិតថ្លៃជួលតូប និងស្តង់ទាំងស្រុងក្នុងឆ្នាំ២០២៦។ នេះជាឱកាសដ៏ល្អសម្រាប់អាជីវករក្នុងការចាប់ផ្តើមអាជីវកម្មដោយគ្មានបន្ទុកថ្លៃជួល និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។

សូមទស្សនាការលើកឡើងដូចខាងក្រោម៖