* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា សៀ ឬទ្ធី ចូលរួមជាមួយថ្នាក់ដឹកនាំអាជីវកម្មជាន់ខ្ពស់ មកពីជុំវិញពិភពលោក ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហ្សឺណែវ

26-08-2026 17:11

(ហ្សឺណែវ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) បានចូលរួមជាមួយថ្នាក់ដឹកនាំអាជីវកម្មជាន់ខ្ពស់ មកពីជុំវិញពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំ ២០២៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ WEF (វេទិកាសេដ្ឋកិច្ចពិភពលោក។ ជាការកត់សម្គាល់កិច្ចប្រជុំនេះ អាចចូលរួមបានសម្រាប់តែបុគ្គលដែលទទួលបានការអញ្ជើញជាពិសេសតែប៉ុណ្ណោះ ដោយមានគោលបំណងក្នុងការប្រមូលផ្តុំនូវមតិយោបល់ពីរាល់គ្រប់វិស័យ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។

ក្នុងកិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ បានផ្តោតលើប្រធានបទសំខាន់ៗជាច្រើនរួមមាន ទស្សនវិស័យនៃសេដ្ឋកិច្ចពិភពលោក ភូមិសាស្ត្រនយោបាយក្នុងបរិបទប្រកួតប្រជែងជាសកល គម្លាតនៃយល់ដឹងអំពីតម្លៃពីបញ្ញាសិប្បនិម្មិត (AI) (ការបង្កើតនិងទាញប្រយោជន៍ពីAI) ព្រមទាំងការផ្លាស់ប្តូរការគ្រប់គ្រងប្រកបដោយសក្តានុពល និងភាពពឹងផ្អែកទៅវិញទៅមកក្នុងយុគសម័យបញ្ញាសិប្បនិម្មិត(AI) ដោយប្រធានបទទាំងនេះមានសារៈសំខាន់សម្រាប់ស្វែងរកកំណើន និងរក្សាស្ថេរភាពក្នុងបរិបទសកលដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។

កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសដល់អ្នកឧកញ៉ា សៀ ឬទ្ធី ក្នុងការផ្លាស់ប្តូរទស្សនៈ និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីដទៃដែលមកពីវិស័យផ្សេងៗ និងតំបន់ភូមិសាស្ត្រចម្រុះនានាជុំវិញពិភពលោក ដែលជួយពង្រឹងនូវកិច្ចចរចារដែលមាន និងកំពុងបន្តរបស់ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) លើការសហការស្វែងរកដំណោះស្រាយ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះសន្តិសុខថាមពល បានក្លាយជាប្រធានបទលេចធ្លោមួយនៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាទាំងមូល ស្របពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងតែកើនឡើង ដោយក្នុងនោះក៏មានវគ្គកិច្ចពិភាក្សា ដើម្បីពិនិត្យមើលការកំណត់រចនាសម្ព័ន្ធឡើងវិញនៃថាមពលសកល លំហូរពាណិជ្ជកម្មទំនិញ និងការតភ្ជាប់សេដ្ឋកិច្ច ព្រមទាំងសក្តានុពលដែលកំពុងវិវត្តនៅក្នុងទីផ្សារទំនិញសាកល។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាទាំងនេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំ និងឥស្សរជនដែលមានឥទ្ធិពលជាច្រើនមកពីវិស័យថាមពលសកល ដោយផ្តោតលើនិន្នាការ បញ្ហាប្រឈម និងឱកាសនានាដែលកំពុងកំណត់អនាគតនៃវិស័យថាមពល និងសន្តិសុខថាមពលនៅលើឆាកអន្តរជាតិ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានថ្លែងថា «សន្តិសុខថាមពល បានក្លាយជាគន្លឹះក្នុងយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ» ។លោកបន្តថា «ខណៈពេលដែលភាពតានតឹងបានផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្លូវពាណិជ្ជកម្មទូទាំងពិភពលោក វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អាជីវកម្មនានា ក្នុងការបន្តចូលរួមក្នុងការពិភាក្សាពាក់ព័ន្ធនឹងសមត្ថភាពនិងភាពធន់នៃវិស័យថាមពល ដើម្បីអាចឱ្យយើងព្យាករណ៍អំពីការផ្លាស់ប្តូរ និងសម្របខ្លួនបានប្រកបដោយប្រសិទ្ធភា»។

ទន្ទឹមនឹងនោះក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) ប្តេជ្ញាបន្តពង្រឹងការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា និងបន្តវិសាលភាពដល់ថា្នក់តំបន់។ ទស្សនវិស័យដែលអ្នកឧកញ៉ា សៀ ឬទ្ធី ទទួលបានពីកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលៗរបស់វេទិកាសេដ្ឋកិច្ចពិភពលោកទីក្រុងហ្សឺណែវ ត្រូវបានរំពឹងទុកថានឹងចូលរួមចំណែកក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននាពេលខាងមុខនេះ៕