* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត ខែក វីរៈ៖ លោក អនុទិន រំលោភចំនួន៧ចំណុច ក្នុងទស្សនកិច្ចលើទឹកដីខេត្តព្រះវិហារ

26-08-2026 18:04

(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ទស្សនកិច្ចរបស់លោកអនុទីនទៅកាន់តំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មិនមែនគ្រាន់តែជាដំណើរសួរសុខទុក្ខ ឬលើកទឹកចិត្តកងទ័ពថៃធម្មតានោះទេ។

ក្នុងបរិបទដែលបញ្ហាព្រំដែននៅតែរសើប អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះយល់ឃើញថា ទស្សនកិច្ចរបស់មេដឹកនាំនយោបាយជាន់ខ្ពស់មួយរូប ដែលមានទាំងអត្ថន័យនយោបាយ យុទ្ធសាស្ត្រ និងនិមិត្តរូបបែបនេះ បើពិនិត្យពីផលប៉ះពាល់វិញ យើងអាចមើលឃើញថាមាន «ការរំលោភ» យ៉ាងហោចណាស់ ៧ចំណុចដូចជា៖

១. រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៖ ទីតាំងដែលលោកអនុទីន បានចូលទៅដល់ស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយការចូលនោះធ្វើឡើងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរកម្ពុជា បញ្ហានេះយើងមិនអាចចាត់ទុកថាជា «ទស្សនកិច្ចធម្មតា» បានឡើយ ព្រោះវាបានបង្កើតសំណួរដោយផ្ទាល់អំពីការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជិតខាង។

២. រំលោភស្មារតីនៃកិច្ចព្រមព្រៀងកូឡាឡាំពួរ៖ កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅកូឡាឡាំពួរមានគោលដៅសំខាន់ក្នុងការបន្ធូរភាពតានតឹង ទប់ស្កាត់ការប្រឈមមុខ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី។ ដូច្នេះ សកម្មភាពណាមួយដែលអាចធ្វើឱ្យភាពតានតឹងកើនឡើងវិញ គួរត្រូវបានសួរថា តើវាស្របនឹងស្មារតីនៃអ្វីដែលភាគីបានព្រមព្រៀងគ្នាដែរឬទេ?

៣. រំលោភស្មារតីនៃយន្តការដោះស្រាយបញ្ហាព្រំដែន៖ នៅតំបន់ដែលការកំណត់ព្រំដែនមិនទាន់ដាច់ស្រេច គួរទុកឱ្យយន្តការព្រំដែនដែលភាគីទាំងពីរបានបង្កើតឡើងធ្វើការចរចា វាស់វែង និងដោះស្រាយតាមនីតិវិធី។ ការធ្វើសកម្មភាពនយោបាយកម្រិតខ្ពស់នៅទីតាំងរសើប អាចបង្កើតការយល់ឃើញថា ភាគីម្ខាងកំពុងព្យាយាមបង្កើត ស្ថានភាពជាក់ស្តែងនៅលើដី មុនពេលបញ្ហាត្រូវបានដោះស្រាយ។

៤. រំលោភស្មារតីនិងគោលការណ៍មូលដ្ឋានរបស់អាស៊ាន៖ អាស៊ានត្រូវបានកសាងឡើងលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពទឹកដី ការមិនជ្រៀតជ្រែក និងការដោះស្រាយវិវាទដោយសន្តិវិធី។ ក្នុងនាមជារដ្ឋសមាជិកអាស៊ានដូចគ្នា កម្ពុជានិងថៃមានកាតព្វកិច្ចនយោបាយក្នុងការប្រុងប្រយ័ត្នចំពោះសកម្មភាពណាមួយដែលអាចធ្វើឱ្យជម្លោះកាន់តែក្តៅ ឬបំផ្លាញទំនុកចិត្តរវាងរដ្ឋសមាជិក។

៥. រំលោភសេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌នៃភាពជាអ្នកជិតខាង៖ កម្ពុជានិងថៃ មិនអាចផ្លាស់ប្តូរភូមិសាស្ត្ររបស់ខ្លួនបានទេ។ ប្រទេសទាំងពីរត្រូវរស់នៅជាប់គ្នាជារៀងរហូត។ ដូច្នេះហើយក្រៅពីច្បាប់ ក៏មានក្រមសីលធម៌នយោបាយ និងសេចក្តីថ្លៃថ្នូរនៃភាពជាអ្នកជិតខាងផងដែរ។ អ្វីដែលអាចផ្តល់កម្លាំងចិត្តដល់មនុស្សនៅម្ខាង មិនគួរត្រូវធ្វើឡើងក្នុងរបៀបដែលចាក់បន្ថែមការឈឺចាប់ទៅលើប្រជាជននៅម្ខាងទៀតនោះឡើយ។

៦. រំលោភស្មារតីនៃច្បាប់ និងភាពជាមេដឹកនាំដែលមានការទទួលខុសត្រូវ៖ ច្បាប់ជាមូលដ្ឋានមួយដែលធ្វើឱ្យសង្គមមនុស្សមានរបៀបរៀបរយ។ មានតែសត្វទេដែលមិនស្គាល់ថាអ្វីជាច្បាប់ អ្វីជាព្រំដែន និងអ្វីជាអធិបតេយ្យភាព។ ប៉ុន្តែមេដឹកនាំរដ្ឋមួយរូប គឺជាមនុស្សដែលដឹងថាមានច្បាប់ ដឹងថាមានព្រំដែន ដឹងថាមានកិច្ចព្រមព្រៀង និងដឹងថាមានយន្តការដោះស្រាយវិវាទ។ ដូច្នេះ បើមេដឹកនាំមួយរូប ស្គាល់ច្បាប់ ប៉ុន្តែជ្រើសរើសមិនខ្វល់ពីច្បាប់ នោះវាជាបញ្ហាធ្ងន់ជាងការមិនស្គាល់ច្បាប់ទៅទៀត។ ចុះបើអ្នកនោះជាមេដឹកនាំរដ្ឋមួយផង តើយើងគួរវាយតម្លៃឥរិយាបថបែបនេះថាជាអ្វីឱ្យប្រាកដ?

៧. រំលោភទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព៖ នៅពេលដែលភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិកំពុងព្យាយាមរក្សាស្ថានការណ៍មិនឱ្យឡើងកម្តៅនៅតាមព្រំដែន សកម្មភាពនយោបាយដែលមាននិមិត្តរូបខ្លាំងនៅទីតាំងរសើប អាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនោះថយក្រោយ។ បើនិយាយតាមភាសាសាមញ្ញ វាប្រៀបដូចជា មនុស្សជាច្រើនកំពុងព្យាយាមពន្លត់ភ្លើង ប៉ុន្តែមានអ្នកម្នាក់យកសាំងទៅដាក់ក្បែរគំនរភ្លើង។ បើទោះបីមិនទាន់ចាក់សាំងចូលក្នុងភ្លើងក៏ដោយ ក៏ការយកសាំងទៅដាក់ក្បែរភ្លើង ក្នុងពេលដែលអ្នកដទៃកំពុងព្យាយាមពន្លត់ គឺវាគ្រប់គ្រាន់នឹងធ្វើឱ្យមនុស្សនៅជុំវិញមានការព្រួយបារម្ភរួចទៅហើយ។

សម្រាប់លោកបណ្ឌិត ខែក វីរៈ បើទោះបីភាគីថៃពន្យល់ថា ទស្សនកិច្ចរបស់លោក អនុទីន មានគោលបំណងសួរសុខទុក្ខ ផ្តល់សេចក្តីសង្ឃឹម និងលើកទឹកចិត្តដល់កងទ័ពរបស់ខ្លួនក៏ដោយ ក៏ពលរដ្ឋខ្មែរហាក់មិនអាចទទួលយកបានឡើយ។ ក្នុងពេលដែលមុខរបួសនៃជម្លោះព្រំដែននៅមិនទាន់ជាសះស្បើយ ទស្សនកិច្ចបែបនេះ សម្រាប់ពលរដ្ឋខ្មែរជាច្រើន ប្រៀបបាននឹងការយកឈើទៅចាក់លើដំបៅដែលមិនទាន់ជាសះ។ សម្រាប់ថ្នាក់ដឹកនាំថៃ ទស្សនកិច្ចអាចផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់ខ្លួន ប៉ុន្តែក្នុងពេលជាមួយគ្នា វាក៏អាចចាក់បន្ថែមការឈឺចាប់ទៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរផងដែរ។

ពិតហើយការលើកទឹកចិត្តកងទ័ពរបស់ខ្លួន គឺជាសិទ្ធិរបស់មេដឹកនាំ ប៉ុន្តែការលើកទឹកចិត្តនោះ មិនគួរណាធ្វើឡើងដោយបង្កើនភាពតានតឹង បំផ្លាញទំនុកចិត្ត ឬបង្កើតការឈឺចាប់ថ្មីដល់ប្រជាជននៃប្រទេសជិតខាងនោះឡើយ។ នេះជាការសង្កត់ធ្ងន់បន្ថែមពីលោកបណ្ឌិត ខែក វីរៈ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ៕