ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍

26-08-2026 19:35

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជួបជាមួយ លោកស្រី សាង លី (SANG LEE) ប្រធានប្រចាំតំបន់អង្គការ WWF និងទទួលស្វាគមន៍ លោក ជេណេស អុីម៉ាញូអែល ហ្គីនធីង (Janes Imanuel Ginting) នាយកថ្មីនៃអង្គការ WWF ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វផ្សោតកម្ពុជានាពេលកន្លងមក និងលេីកទឹកចិត្តឱ្យអង្គការបន្តការងារនេះថែមទៀតទៅអនាគត ព្រមទាំងរក្សាបាននូវតុល្យភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជា «រតនសម្បត្តិជាតិ»។

អង្គប្រជុំក៏បានពិភាក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ លេីការជំរុញអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធនធានធម្មជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅ និងកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ៕