* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីសុខាភិបាល ស្នើឲ្យមន្ត្រីក្រោមឳវាទត្រូវតែបន្តផ្តោតចិត្តទុក្ខដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាល និងរក្សាសុវត្ថិភាពជូនអ្នកជំងឺ

26-08-2026 21:45

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថាការបម្រើសេវាសុខាភិបាល រក្សាសុវត្ថិភាពរបស់អ្នកជំងឺ មានភាពសំខាន់ និងចាំបាច់បំផុតដែលអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់។
ដូច្នេះលោកបានស្នើឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ត្រូវតែបន្តអនុវត្តការងារខាងលើនេះឲ្យបានខ្ជាប់ខ្ជួន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាស ដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៩ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣០៥៦នាក់ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២៖០០នាទីរសៀល។

នាឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានរំលឹកពីស្ថានការណ៍ដែលត្រូវយកចិត្តទុកដាក់រួមមាន ទឹកជំនន់ដែលកំពុងហក់ឡើង ជំងឺគ្រុនឈាម ដែលមិនទាន់ថយចុះ និង ជំរុញឱ្យអ្នកផ្តល់សេវាសុខាភិបាលទាំងអស់ យកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកជំងឺតាមរយៈការផ្តល់ការជួយព្យាបាល និងការបញ្ជូនឱ្យបានសមស្រប និងច្បាស់លាស់តាមជំនាញបច្ចេកទេស។

ក្នុងវគ្គបណ្តុះបណ្តាលនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបន្តផ្តល់បឋកថាលើប្រធានបទ ការទទួលយកនូវភាពមិនប្រាកដប្រជា ដែលជាផ្នែកមួយក្នុងដំណើរ នៃការផ្តល់សេវា និង ត្រូវប្រើប្រាស់សមត្ថភាពក្នុងបំលែងភាពមិនច្បាស់លាស់ និងមន្ទិលសង្ស័យឱ្យក្លាយជាប្រភពថាមពលសម្រាប់សិក្សាស្រាវជ្រាវ រៀនសូត្រ ស្វែងរកដំណោះស្រាយដែលមានលក្ខណៈកាន់តែមានភាពប្រាកដប្រជា។

ជាមួយគ្នានេះ មណ្ឌលសុខភាពគោកចក ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានចែករំលែកវឌ្ឍនភាពរបស់មណ្ឌលសុខភាពក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូ នៅឆ្នាំ២០២៥។

ក្នុងនោះបទបង្ហាញបានរំលេចពីកត្តាដែលនាំទៅរកភាពជោគជ័យដែលរួមមាន ការតាំងចិត្ត ឆន្ទៈ និងការផ្តួចផ្តើមគំនិតរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាដើម្បីកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋជាបណ្តើរៗតាមរយៈ ការផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ ផ្តល់ភាពរស់រាយរាក់ទាក់ ភាពស្អាត ដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាព៕