* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជានឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឆ្ពោះ ទៅឆ្នាំ២០៣០

26-08-2026 21:53

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L ចាប់ពីម៉ោង ៩ព្រឹក ដល់ ៨យប់។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វេទិកាដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។

បើតាមលោក ប៉ែន សុវិជាតិ, គោលបំណងសំខាន់នៃវេទិការួមមាន៖

ទី១៖ បង្កើតកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញ អំពីទិសដៅអភិវឌ្ឍ ពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។
ទី២៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិករបស់សហគ្រាសកម្ពុជា ដើម្បីពង្រីកទីផ្សារ និងបង្កើនភាពប្រកួតប្រជែង។
ទី៣៖ បង្កើតឱកាសផ្សារភ្ជាប់ធុរកិច្ចរវាងសហគ្រាសកម្ពុជា និងក្រុមហ៊ុនដៃគូ និងទីផ្សារអន្តរជាតិ
ទី៤៖ ជំរុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថល
ទី៥៖ ពង្រឹងទំនុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និង
ទី៦៖ ជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថល នាំទៅរកលទ្ធផលពាណិជ្ជកម្មជាក់ស្តែង សម្រាប់សហគ្រាសកម្ពុជា។

វេទិកាឆ្នាំនេះ ក៏បានដាក់ចេញនូវ «បេសកកម្ម ៥០០ ប្រតិបត្តិការ» (Mission 500 Transactions) លើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកជាតិ CambodiaTrade.com ដែលមានគោលបំណងបំលែងការផ្សព្វផ្សាយផលិតផលកម្ពុជា ទៅជាការបញ្ជាទិញ និងប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង។

សាធារណជន ក៏អាចចូលរួមកម្មវិធីលើកទឹកចិត្តផ្សេងៗ ដែលមានឱកាសទទួលបាន Mascot ផ្លូវការរបស់ DTF ព្រមទាំងមានឱកាស ឈ្នះរង្វាន់ជាច្រើន ពីដៃគូកម្មវិធី។

ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់សាធារណជន សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី យុវជន និស្សិត និងអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា និងពាណិជ្ជកម្ម សូមចូលរួមឱ្យបានច្រើនកុះករ។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា ការទិញផលិតផលកម្ពុជា មិនមែនគ្រាន់តែជាប្រតិបត្តិការពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែក គាំទ្រដល់សហគ្រាសក្នុងស្រុក ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការពង្រឹងសមត្ថភាពផលិតរបស់សេដ្ឋកិច្ចជាតិ។

សូមជម្រាបថា វេទិកានេះ ត្រូវបានបន្តរៀបចំឡើង ជាលើកទី៣ តាមគំនិតផ្តួចផ្តើមរបស់លោកស្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យពាណិជ្ជកម្ម។

ព្រមទាំងពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល និងបង្កើនលទ្ធភាពរបស់ធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី និងយុវជន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ៕