* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

១សប្តាហ៍ក្នុងខែសីហា ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៣៣ករណី និងកសាងសំណុំរឿង ៤ករណី

27-08-2026 09:56

(ភ្នំពេញ)៖ ក្នុងរយៈពេលតែ ១សប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៣៣ករណី និងបានកសាងសំណុំរឿងចំនួន ៤ករណី បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនៅតាមតំបន់ការពារធម្មជាតិទូទាំងប្រទេស ដោយក្រុមការងារបានចាប់ឃាត់ និងរក្សាទុកវត្ថុតាងជាច្រើន រួមមាន៖ រថយន្តចំនួន ១គ្រឿង គោយន្ត/រ៉ឺម៉កចំនួន ៦គ្រឿង រណាយន្តចំនួន ២៥គ្រឿង កាំភ្លើងកែច្នៃចំនួន ៣ដើម និងអន្ទាក់ចំនួន ៦៨ខ្សែ។ ជាមួយគ្នានេះ ឈើចំនួន ១៨,៤៣ម៉ែត្រគូប ត្រូវបានដកហូត និងការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ចំនួន ២,៧០ហិកតា ត្រូវបានបង្ក្រាប។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ខ្លួនបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងមិនមានការលើកលែង ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការពារធនធានធម្មជាតិ និងការពង្រីកគម្របបៃតង នៅតាមតំបន់ការពារធម្មជាតិទាំង ៧៣កន្លែងទូទាំងប្រទេស។

ជាពិសេស ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ក្រសួងបានបន្តធ្វើការរួមគ្នាជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សាលាដំបូងខេត្ត អង្គការ សមាគម សង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងធានានិរន្តរភាពបរិស្ថាននៅក្នុងតំបន់ការពារធម្មជាតិ។

ក្រសួងក៏បានជំរុញឱ្យការចុះល្បាតកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការស្រាវជ្រាវ ប្រមូលភស្តុតាង រៀបចំឯកសារឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនជនល្មើសទៅតុលាការ។ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៥០ ចំណុច គ បទល្មើសកាប់ ផ្តួល រំលំ ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃដោយគ្មានការអនុញ្ញាត នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០រៀល ទៅ ៥០០ ០០០ ០០០រៀល។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់បច្ចុប្បន្ន និងអនាគត៕