* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សក្តានុពលទេសចរណ៍កម្ពុជា សភាពការណ៍ពិត និងសុវត្ថិភាពល្អ ត្រូវបានបង្ហាញដល់សមាគម និងប្រតិបត្តិករទេសចរណ៍វៀតណាម

27-08-2026 10:07

(វៀតណាម)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា បំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធី «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិធីនេះមានការចូលរួមពី លោក Nguyễn Trùng Khánh ប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) លោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ព្រមទាំងតំណាងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍ទីក្រុងហូជីមិញ សមាគមទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ឯកជននៃប្រទេសទាំងពីរ និង Influencers ល្បីៗ សរុបជាង ១២០រូប។

ក្នុងសុន្ទរកថាបើកកម្មវិធី លោក ហួត ហាក់ បានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងដៃគូទេសចរណ៍វៀតណាម ដែលបានចូលរួមគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍នេះ។

លោកបានចាត់ទុកកម្មវិធីនេះថា ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសជាឱកាសសម្រាប់ជំនួបពិភាក្សា និងបង្កើតកិច្ចសហការរវាងក្រុមហ៊ុនទេសចរណ៍នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសរំលេចពីវឌ្ឍនភាព និងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ក្រោមម្លប់សុខសន្តិភាព ដែលសម្រេចបានដោយលំបាក តាមរយៈការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកបានបញ្ជាក់ថា កម្ពុជាក៏កំពុងត្រៀមខ្លួនទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ និងកម្រិតខ្ពស់មួយចំនួន ដែលនឹងរួមចំណែកលើកកម្ពស់កិត្យានុភាព និងសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ រួមមាន មហាសន្និបាតពិភពលោក (GX Summit 2026) ដែលរំពឹងថានឹងប្រមូលផ្តុំប្រតិបត្តិករទេសចរណ៍មកពីគ្រប់ទ្វីបជិត ១,០០០នាក់ ព្រមទាំងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ និងព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech»។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់តំណាងសមាគមទេសចរណ៍ វិស័យឯកជន អ្នកជំនាញ និងដៃគូទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមផ្សព្វផ្សាយពីសុខសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកទស្សនា និងវិនិយោគនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសុវត្ថិភាព និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រមទាំងមានសម្បត្តិទេសចរណ៍ចម្រុះ ដែលអាចផ្តល់បទពិសោធន៍ដ៏សម្បូរបែបដល់ភ្ញៀវទេសចរអន្តរជាតិ។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោក (GX Summit 2026) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ជាមួយគ្នានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) លើកទី២០ ដែលនឹងប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងមានព្រឹត្តិការណ៍អមដូចជា «ភូមិហ្វ្រង់កូហ្វនី» និង «Francotech» ដែលនឹងរួមចំណែកផ្សព្វផ្សាយកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ច៕