* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភាថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា (Video inside)

27-08-2026 12:39

(ភ្នំពេញ)៖ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នា​ព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែន ដែលខ្លួនបានទាមទារតែឯង។

សម្តេចបានលើកឡើងថា នៅឆ្នាំ២០២៥ បន្ទាប់ពីរយៈពេល ២៦ឆ្នាំនៃសន្តិភាពឥតឈប់ឈរ ដែលជាអំឡុងពេលសន្តិភាពដ៏យូរបំផុតដែលប្រទេសជាតិរបស់យើងបានស្គាល់ក្នុងរយៈពេល ៥០០ឆ្នាំ សង្គ្រាមបានវិលត្រឡប់មកកាន់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជាជាមួយប្រទេសថៃ ដោយគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាយុជីវិត និងមធ្យោបាយចិញ្ចឹមជីវិតត្រូវបានបាត់បង់ គ្រួសារត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍមូលដ្ឋានរងផលប៉ះពាល់អវិជ្ជមាន។

បទឈប់បាញ់ដែលបានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្ត ប៉ុន្តែស្ថានភាពនៅនឹងកន្លែងនៅតែផុយស្រួយ ដ្បិតកងទ័ពរាប់ពាន់នាក់នៅតែឈរជើងទល់មុខគ្នាតាមបណ្តោយព្រំដែន ហើយគ្មានវិធានការបន្ធូរបន្ថយភាពតានតឹងណាមួយត្រូវបានអនុវត្តឡើយ។ បញ្ហាស្នូល បូរណភាពទឹកដី និងអធិបតេយ្យភាពក្រោមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់នៅតែមិនទាន់ត្រូវបានដោះស្រាយ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ (KL Accords) ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យការងារវាស់វែង និងបោះបង្គោលព្រំដែនដោយគណៈកម្មការព្រំដែនរួម (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ ចាប់ផ្តើមឱ្យបានឆាប់បំផុត ដើម្បីឱ្យការងារបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ជម្លោះបន្ថែមទៀត និងអនុញ្ញាតឱ្យប្រជាជនត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក៏ពុំមានការងារបោះបង្គោលព្រំដែនណាមួយដោយ JBC បានកើតឡើងនោះទេ។ មានប្រជាជនកម្ពុជាប្រមាណ ២០.០០០នាក់ ដែលនៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ»។

សម្តេចបានឲ្យដឹងទៀតថា «លើសពីនេះ កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារតែឯង។ សកម្មភាពយោធាថៃដើម្បីបង្កើតការពិតជាក់ស្តែងនៅនឹងកន្លែងនៅក្នុងទឹកដីដែលគ្រប់គ្រងទាំងនេះ ដូចជាការដាក់លួសបន្លា និងកុងតឺន័រ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដីគោកទាំងយោធា និងស៊ីវិល ក៏ដូចជាការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋថៃ មុនពេលការងារបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាការព្រួយបារម្ភយ៉ាងខ្លាំង»។

បើតាមសម្តេចមហាបវរធិបតី ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការសម្រេចចិត្តថ្មីៗរបស់យើងក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកំហិតក្រោម UNCLOS ដើម្បីដោះស្រាយព្រំដែនសមុទ្ររបស់យើងជាមួយប្រទេសថៃ បង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើងក្នុងការស្វែងរកដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលមានមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ។

សម្តេចមហាបវរធិបតី បានបន្ថែមថា ដំណោះស្រាយដោយសន្តិវិធី គឺស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ វានឹងការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត ដោះសោធនធានថាមពល គាំទ្រការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗមិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយរបស់ប្រជាជនកម្ពុជា និងថៃផងដែរ។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់ជាសកលចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនអាចរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ានផងដែរ។

ក្នុងន័យនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ កម្ពុជាទន្ទឹងរង់ចាំការយកចិត្តទុកដាក់ និងការគាំទ្របន្តរបស់ពួកគេ។

សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាក្នុងឆ្នាំ២០២៥ បានកើតឡើងចំនួនពីរលើក រួមមាន ការឈ្លានពានលើកទី១ បានចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងការឈ្លានពានលើកទី២ បានចាប់ផ្តើមសាជាថ្មីនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕