* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ​ ហ៊ុន សែន លើកឡើងពី «យុទ្ធសាស្រ្តឈ្លានពានបែបហាន់ចំណិតសាច់ក្រក» បម្រើឱ្យមហិច្ឆតាទាមទារទឹកដី ផ្ទុយពីច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនក្រែប្រែ (Video inside)

27-08-2026 13:28

(ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពី «យុទ្ធសាស្រ្តឈ្លានពានបែបហាន់ចំណិតសាច់ក្រក» (salami slicing strategy)​ បម្រើឱ្យមហិច្ឆតាទាមទារយកទឹកដី​ ដែលផ្ទុយពីច្បាប់អន្តរជាតិ​ ជាពិសេសគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis)»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្រពិចស្រពិល នៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព។ ការណ៍នេះត្រូវបានស្ដែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះ ដែលមិនរុញច្រានស្ថានការណ៍​ ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះជាលក្ខណៈរចនាសម្ព័ន្ធ គឺមិនបានផ្ដល់នូវសន្តិភាពពិតប្រាកដនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការពិតដ៏ជូរចត់មួយដែលថាកិច្ចព្រមព្រៀងឈប់បាញ់ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេដែលមិនអាចធានាសន្តិភាព ស្ថិតស្ថេរបង្កើតទំនុកចិត្ត ឬការពារអាយុជីវិតជនស្លូតត្រង់បានឡើយ។

បន្ថែមពីនេះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ចេញពីនិន្នាការទាំងនេះយើងអាចមើលឃើញក្របខ័ណ្ឌនៃសង្គ្រាមសណ្ឋាន៖ សង្គ្រាមបំបាក់កម្លាំង,​ សង្គ្រាមបំបាក់សេដ្ឋកិច្ច និងសង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងចំនួន ៣ចំណុច រួមមាន៖

*ទី១៖ សង្គ្រាមបំបាក់កម្លាំង៖ នេះគឺជាដំណើរការនៃសង្គ្រាមដែលមិនចំជាសង្គ្រាម។​ នេះគឺជាជម្លោះរយៈពេលវែងដែលគ្មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែត្រូវបានវាយប្រហារតាមរយៈការប៉ះទង្គិចគ្នា រប៉ះរប៉ោះជាបន្តបន្ទាប់ និងអូសបន្លាយពេលយូរ។ នេះគឺជាការរត់ម៉ារ៉ាតុងយុទ្ធសាស្ត្រ ដែលភាគីណាដួលមុននឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ គោលបំណងចម្បង គឺការបំផ្លាញបន្តិចម្ដងៗនូវកម្លាំងរបស់សត្រូវការបំផ្លាញ កម្លាំងធនធានជាតិ និងការធ្វើឱ្យខូចខាតដល់ស្ថិរភាពផ្ទៃក្នុង រហូតដល់គូបដិបក្ខលែងមានសមត្ថភាពតស៊ូប្រឆាំងតបត។

*ទី២៖​ សង្គ្រាមបំបាក់សេដ្ឋកិច្ច៖ នេះរួមបញ្ចូលទាំងការប្រើប្រាស់ពាណិជ្ជកម្ម និងឥទ្ធិពលសេដ្ឋកិច្ចជាអាវុធ​ ដើម្បីបំផ្លាញស្ថិរភាពជាតិជាប្រព័ន្ធការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការបិទខ្ទប់ផ្នែកបច្ចេកវិទ្យា និងការបិទខ្ទប់ហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ដោយចេតនា ដើម្បីបង្ខំប្រជាជាតិឯករាជ្យឱ្យចុះចាញ់ ដោយមិនចាំបាច់ប្រើគ្រាប់កាំភ្លើង។

*ទី៣៖ សង្គ្រាមបំបាក់កេរ្តិ៍ឈ្មោះ៖ សង្គ្រាមនេះ មានទម្រង់ជាសង្គ្រាមព័ត៌មាន និងសង្គ្រាមចិត្តសាស្ត្រដែលប្រើប្រាស់យុទ្ធនាការលាបពណ៌ជាលក្ខណៈប្រព័ន្ធសង្គ្រាមនេះកេងចំណេញ ពីភាពផុយស្រួយផ្ទៃក្នុងប្រទេសដូចជា ឧក្រិដ្ឋកម្មឆបោកអនឡាញ ឬការប្រើប្រាស់ស្ដង់ដារពីរ លើបញ្ហាសិទ្ធិមនុស្សមកធ្វើជាលេសដ៏សមស្របដើម្បីដាក់សម្ពាធពីខាងកវាយប្រហារលើស្ថាប័ននយោបាយក្នុងស្រុក និងធ្វើឱ្យប្រជាជាតិមួយបាត់បង់ធម្មានុរូបនៅលើឆាកអន្តរជាតិ។

ភ្ជាប់ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការធ្វើសង្គ្រាមនៅក្នុងសតវត្សរ៍ទី២១ លែងកំណត់ត្រឹមតែជាការប៉ះទង្គិចរវាងកងទ័ព នៅលើសមរភូមិរូបវន្តទៀតហើយ សង្គ្រាមបានវិវត្តទៅជាសំណាញ់ដ៏ស្មុគស្មាញ និងមានច្រើនស្រទាប់នៃវិបត្តិ ដែលប្រទាក់ក្រឡាគ្នាដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យសង្គមបាត់បង់ស្ថិរភាពមុនពេលសង្គ្រាមចំហត្រូវបានប្រកាសជាផ្លូវការ។ នៅក្នុងគំរូថ្មីនេះការវាយប្រហារជាយុទ្ធសាស្រ្ត លែងមានការបែងចែកចំពោះប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស្នូលទៀតហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះទំនើបបានឈានដល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៃជីវភាពរបស់ប្រជាពលរដ្ឋសាមញ្ញដោយបង្វែរទ្រព្យសាធារណៈឱ្យទៅជាតំបន់សមរភូមិសកម្ម យើងឃើញមានការវាយប្រហារដោយដូនទំនើបតម្រង់ទៅលើសំណង់ស៊ីវិលរួមមាន៖ផ្លូវស្ពានទីសក្ការៈសាសនាសាលារៀន និងរោងចក្រចម្រាញ់ប្រេង។ ទន្ទឹមនេះការបំផ្លិចបំផ្លាញដោយចេតនានៅលើបំពង់បង្ហូរឧស្ម័ន និងការបាញ់ប្រហារទៅលើនាវាពាណិជ្ជកម្មដឹកប្រងឥន្ធនៈ បានក្លាយទៅជាឧបករណ៍ដ៏ងាយស្រួលនៅក្នុងយុទ្ធវិធីនៃល្បែងភូមិសាស្ត្រនយោបាយ ដោយមិនគិតគូរទាល់តែសោះចំពោះផលប៉ះពាល់ដល់សកលលោកទាំងមូល។

សម្តេចតេជោ ហ៊ុន សែន ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមទំនើបមួយនៅក្នុងយុទ្ធវិធីប្រផេះនេះឯង៕