* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន៖ ការគោរពច្បាប់អន្តរជាតិជួយកាត់បន្ថយហានិភ័យជម្លោះ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព (Video inside)

27-08-2026 13:55

(ភ្នំពេញ)៖ លោក Syed Yousaf Raza Gilani ប្រធានស្ថាបនិកសន្និសីទប្រធានសភាអន្តរសភា និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានលើកឡើងថា ការគោរពច្បាប់អន្តរជាតិ នឹងបង្កើតឱ្យមានភាពអាចព្យាករណ៍បាន ជួយកាត់បន្ថយហានិភ័យនៃជម្លោះ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ខណៈសភាត្រូវតែបំពេញតួនាទីត្រួតពិនិត្យ និងទាមទារឱ្យរដ្ឋាភិបាលរបស់ខ្លួនទទួលខុសត្រូវចំពោះបទដ្ឋានទាំងនេះ។

ការលើកឡើងរបស់លោក Syed Yousaf Raza Gilani បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទប្រធានសភាអន្តរសភាលើកទី២ (ISC-2) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។

ក្នុងកម្មវិធីបើកសន្និសីទ លោក Syed Yousaf Raza Gilani បានថ្លែងយ៉ាងដូច្នេះថា «នៅពេលដែលច្បាប់អន្តរជាតិត្រូវបានគោរព វានឹងបង្កើតឱ្យមានភាពអាចព្យាករណ៍បាន ជួយកាត់បន្ថយហានិភ័យនៃជម្លោះ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព»។

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានបញ្ជាក់ថា សភាត្រូវតែបំពេញតួនាទីត្រួតពិនិត្យ និងទាមទារឱ្យរដ្ឋាភិបាលរបស់ខ្លួនទទួលខុសត្រូវចំពោះបទដ្ឋានអន្តរជាតិ ដើម្បីធានាឱ្យការគោរពច្បាប់ក្លាយជាមូលដ្ឋានសម្រាប់សន្តិភាព និងស្ថិរភាព។

លោក Syed Yousaf Raza Gilani បញ្ជាក់បន្ថែមថា ដំណើរវិវឌ្ឍន៍របស់កម្ពុជា គឺជាមេរៀនដ៏មានតម្លៃសម្រាប់ពិភពលោក។ បន្ទាប់ពីឆ្លងកាត់ជម្លោះអស់ជាច្រើនទសវត្សរ៍ មុនពេលសម្រេចបានសន្តិភាពតាមរយៈការផ្សះផ្សាជាតិនៅឆ្នាំ១៩៩៨ កម្ពុជាបានបង្ហាញថា សន្តិភាពផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសង្កត់ធ្ងន់ថា ភ្នំពេញនាពេលបច្ចុប្បន្ន គឺជាការក្រើនរំឭកថា សង្គមមួយអាចស្តារឡើងវិញពីការបែកបាក់ តាមរយៈកិច្ចសន្ទនា ការផ្សះផ្សា និងការប្តេជ្ញាចិត្តឥតងាករេចំពោះឯកភាពជាតិ៕