* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីឧទ្យានុរក្សបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់២ករណីបន្ថែមទៀត នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ»

27-08-2026 14:21

(កំពង់ស្ពឺ)៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ចំនួន២ករណីបន្ថែមទៀត នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ក្នុងគោលបំណងការពារធនធានធម្មជាតិ និងអនុវត្តតាមនីតិវិធីច្បាប់។

ករណីទីមួយ មន្ត្រីឧទ្យានុរក្សបានចុះបង្ក្រាបការបោះបង្គោលហ៊ុមព័ទ្ធលើដីទ្រព្យសម្បត្តិរដ្ឋនៅចំណុចជិតស្ទឹងក្រឡាញ់ ភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។ ពេលទៅដល់ទីតាំង ក្រុមការងារបានប្រទះឃើញបង្គោលរបងថ្ម និងឈើចំនួន ១៥បង្គោល លើផ្ទៃដីប្រមាណ ០.២០ហិកតា។ មន្ត្រីឧទ្យានុរក្សបានដកកម្ទេចចោលនៅនឹងកន្លែង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី។

ក្នុងថ្ងៃដដែលនោះ លោក ពៅ វុទ្ធី បានដឹកនាំមន្ត្រីឧទ្យានុរក្សចុះប្រតិបត្តិការបង្ក្រាបការកាប់ឆ្ការរុករានដីព្រៃនៅចំណុចអូរកសេះ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។ នៅទីនោះ ក្រុមការងារបានរកឃើញការកាប់ឆ្ការព្រៃលើផ្ទៃដីទំហំប្រមាណ ០.៨០ហិកតា និងដាំដំណាំចេកចំនួន ៧៥ដើម។ ជាលទ្ធផល មន្ត្រីឧទ្យានុរក្សបានដកកម្ទេចចោលដំណាំ និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីអនុវត្តតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ មន្ត្រីឧទ្យានុរក្សបានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់បានចំនួន៧ករណីហើយ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ»។ សកម្មភាពទាំងនេះ គឺអនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់អនុវត្តវិធានការអាទិភាពចំនួន ៣ គឺការទប់ស្កាត់និងការពារ ការរៀបចំសណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕