* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកស្រីបណ្ឌិត ជា សិរី៖ ការរីកលូតលាស់នៃ AI នឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែសម្រាប់អាជ្ញាធរ ជាចំណុចត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ មិនរងផលប៉ះពាល់ពីបច្ចេកវិទ្យា

27-08-2026 15:32

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ចំពោះការរីកលូតលាស់នៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងពេលអនាគតនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែសម្រាប់អាជ្ញាធរ នេះគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យប្រាកដថា អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនឹងមិនរងផលប៉ះពាល់ពីបច្ចេកវិទ្យា។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបានអញ្ជើញចូលរូមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ «យុទ្ធសាស្ត្រគ្រប់គ្រងវិសាលភាពនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងដំណើរការថូខិនីយកម្ម (Regulating the Frontier - AI & Tokenization Spotlight)» នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងវេទិកាហិរញ្ញវត្ថុនិងបច្ចេកវិទ្យាផ្លូវសូត្រ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ប្រព័ន្ធបាគងដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមផ្តល់លទ្ធភាពក្នុងការទូទាត់ឆ្លងដែន ដែលផ្តល់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

លោកស្រីបណ្ឌិតបានពីតួនាទីសំខាន់របស់ធនាគារកណ្តាល ក្នុងការគ្រប់គ្រងហានិភ័យដែលអាចមាននៅលើប្រព័ន្ធហិរញ្ញវត្ថុ និងការប្រឆាំងប្រតិបត្តិការសម្អាតប្រាក់ ដែលទាមទារការចូលរួមសហការពីអាជ្ញាធរក្នុងប្រទេសផ្សេងៗទៀត។
វាគ្មិនក៏បានពិភាក្សាពី បញ្ហាប្រឈមចម្បងៗ នៃការវិវត្តរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «គុណសម្បត្តិនៃការរីកលូតលាស់នៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក្នុងពេលអនាគត ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែសម្រាប់អាជ្ញាធរ នេះគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យប្រាកដថា អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនឹងមិនរងផលប៉ះពាល់ពីបច្ចេកវិទ្យា»។

សូមជម្រាបថា ក្នុងកិច្ចពិភាក្សានេះក៏មានវត្តមានចូលរួមពីវាគ្មិនជំនាញៗដទៃទៀតរួមមានលោក Vusal Khalilov ទេសាភិបាលរង ធនាគារកណ្តាលនៃប្រទេសអាស៊ែបៃហ្សង់ និងលោក Bilal Bin Shaqib ប្រធានអាជ្ញាធរគ្រប់គ្រងទ្រព្យសកម្មនិម្មិតនៃប្រទេសប៉ាគីស្ថាន (Pakistan Virtual Assets Regulatory Authority) ដោយមានកិច្ចសម្របសម្រួលដោយលោក Ahmad Al-Kiswani នាយកគ្រប់គ្រងសេវាហិរញ្ញវត្ថុប្រចាំតំបន់មជ្ឈិមបូព៌ា នៃក្រុមហ៊ុនសវនកម្ម PWC៕