* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ណកម្មសិទ្ធិដីធ្លីចំនួន ២២៤៧បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

27-08-2026 15:45

(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកព្រះនេត្រព្រះ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន ២ ២៤៧ បណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិខ្វាវ និងភូមិត្បែង នៃឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា រដ្ឋបាលស្រុកបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរជំនាញ ដើម្បីសម្រេចបាននូវការវាស់វែង និងចុះបញ្ជីដីធ្លីជាប្រព័ន្ធទូទាំងស្រុក។ ការចែកបណ្ណកម្មសិទ្ធិនៅពេលនេះ រួមមានបណ្ណចំនួន ១ ១៤០ សម្រាប់ភូមិខ្វាវ និង ១ ១០៧ បណ្ណ សម្រាប់ភូមិត្បែង ដែលសរុបទាំងអស់ ២ ២៤៧ បណ្ណ គឺបានបញ្ចប់ទាំងស្រុងនូវការចែកបណ្ណកម្មសិទ្ធិនៅក្នុងឃុំបុស្បូវ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ដ៏ធំធេងនៃបណ្ណកម្មសិទ្ធិ ដែលជាការធានានូវភាពស្របច្បាប់នៃកម្មសិទ្ធិដីធ្លី កាត់បន្ថយវិវាទដីធ្លី សម្រួលដល់ការផ្ទេរសិទ្ធិ (ជាអំណោយ ឬការលក់) និងអាចប្រើប្រាស់ជាទ្រព្យបញ្ចាំនៅធនាគារ ដើម្បីពង្រីកមុខរបរ និងលើកកម្ពស់ជីវភាពគ្រួសារ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តសហការជាមួយអាជ្ញាធរ និងក្រុមការងារវាស់វែង ដើម្បីកំណត់ព្រំប្រទល់ដីឱ្យបានច្បាស់លាស់ និងដោះស្រាយវិវាទដីធ្លីដោយសន្តិវិធី ដើម្បីឱ្យមន្ទីរជំនាញអាចចេញបណ្ណកម្មសិទ្ធិ ជូនបានទាន់ពេលវេលា។

សូមបញ្ជាក់ថា យុទ្ធនាការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ នឹងប្រព្រឹត្តទៅរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។ បន្ទាប់ពីរយៈពេលកំណត់នេះ មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នឹងបន្តចែកបណ្ណជូនប្រជាពលរដ្ឋនៅទីតាំងមន្ទីរផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕