* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងសង្កាត់លេខ៤

27-08-2026 15:49

(ព្រះសីហនុ)៖ កម្លាំងជំនាញ នៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម និងចិនចំនួន ៣នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ស្ថិតក្នុងភូមិសាស្ត្រភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២០:០០នាទី កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ភេទស្រី។

បន្ទាប់មក នៅថ្ងៃដដែល វេលាម៉ោង ២១:៣០នាទី ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានបន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ នៅសណ្ឋាគារមួយកន្លែង ក្នុងភូមិ៤ សង្កាត់លេខ៤ និងឃាត់ខ្លួនបក្ខពួកជនសង្ស័យជាជនជាតិវៀតណាមម្នាក់ទៀត ភេទស្រី។

របាយការណ៍បានបន្តថា លុះឈានចូលថ្ងៃទី២៤ ខែសីហា វេលាម៉ោង ០០:៣០នាទី កម្លាំងជំនាញបានស្រាវជ្រាវឈានទៅឃាត់ខ្លួនបក្ខពួកជនសង្ស័យខាងលើម្នាក់ទៀត ជនជាតិចិន នៅខុនដូមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងនោះជនសង្ស័យទាំង ៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ KIM LIP ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម
*ទី២៖ ឈ្មោះ NGUYEN THI TRANG ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម
*ទី៣៖ ឈ្មោះ ZHANG JIA WEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន។

ចំណែកវត្ថុតាងដកហូតសំខាន់ៗសរុប រួមមាន៖ ក្រាមពណ៌សសង្ស័យជាសារធាតុញៀន ៦៨កញ្ចប់ ថ្នាំគ្រាប់ WY ចំនួន ១.៦៤៣គ្រាប់ ក្បាលបារីអេឡិចត្រូនិច ៦០ក្បាល បារីអេឡិចត្រូនិច ៤១ដើម ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង ទូរស័ព្ទដៃ ម៉ូតូ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់៕