* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ជា ធីរិទ្ធ៖ ទស្សនទាន សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិ PCOT នឹងអាចជំរុញឱ្យប្រទេសទំនាស់ដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី (Video inside)

27-08-2026 16:07

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្តល់ទស្សនទានរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍សភាអន្តរជាតិ (Parliamentary Ceasefire Observer Team) នឹងអាចជាសម្ពាធមួយបន្ថែមទៀត ជំរុញឱ្យប្រទេសទំនាស់ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។

សម្ដេចតេជោ ហ៊ុន សែ​ន បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានផ្ដល់នូវទស្សនទានចំនួន៥ចំណុច ដើម្បីពង្រឹងតួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិឱ្យកាន់តែសកម្ម និងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក ដោយនៅក្នុងនោះ សម្តេចបានផ្តល់ជាគំនិតដល់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថាការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។

ថ្លែងក្នុងសន្និសីទព័ត៌មាន បង្ហាញពីការបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងចំណោមទស្សនទាន៥ចំណុចនោះ សម្ដេចក៏បានលើកឡើងទាក់ទងទៅនឹងការបង្កើតនូវអ្នកអង្កេតការណ៍(សភា) ក្នុងក្របខណ្ឌរបស់សម្ដេចតេជោនេះ មិនចំពោះតែក្របខណ្ឌក្នុងកម្ពុជា ឬក្របខណ្ឌ សម្រាប់បរិបទតំបន់ណាទេ គឺបរិបទនៅក្នុង ISC នេះ ពីព្រោះ ISC មានបណ្ដាប្រទេសចូលរួមច្រើន តែបើនិយាយនៅក្នុងក្រមខណ្ឌអាស៊ានមានតែចំនួន១១ប្រទេសនោះទេ»។

លោក ជា ធីរិទ្ធ បានឱ្យដឹងថា ប្រសិនបើបណ្ដាប្រទេសទាំងអស់នេះ មានយន្ដការមួយ ក្នុងការបង្កើតអ្នកអង្កេតការណ៍នូវក្នុងក្របខណ្ឌក្នុងស្ថាប័ននីតិបញ្ញត្ដិ ដែលយើងរួមគ្នាបន្ថែមទៀតនោះ នឹងអាចជាចំណែកមួយបន្ថែមសំឡេងជួយដល់រដ្ឋាភិបាល ក៏ដូចជាជួយដោះស្រាយវិវាទកើតឡើង។

អ្នកនាំពាក្យរូបនេះ បានបន្ដថា កន្លងមក ការដោះស្រាយបញ្ហាអ្នកអង្កេតការណ៍ គឺជារដ្ឋាភិបាលជាអ្នកបង្កើតឡើង ដើម្បីឲ្យស្ថាប័ននីតិបញ្ញត្ដិកាន់តែសកម្ម មានភាពសម្បូរបែបនូវក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក។ អញ្ចឹង សម្ដេចតេជោ ក៏បានផ្ដល់នូវទស្សនទាននេះថា ស្ថាប័ននីតិបញ្ញត្ដិ ក៏អាចមាននូវអ្នកអង្កេតការផ្ទាល់ ដែលជាក្រុមតំណាងឲ្យស្ថាប័ននីតិបញ្ញត្ដិតែម្ដង ដែលដើរទៅមើល ឬអ្នកអង្កេតការណ៍អំពីសង្គ្រាមកើតឡើង បទឈប់បាញ់កើតឡើង ថាតើការគោរពច្បាប់អន្ដរជាតិ ឬក៏ការដើរឆ្ងាយពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះ ដោយរបៀបម៉េច?

លោកពន្យល់បន្តថា «វាអាចជាគំនិតមួយបន្ថែមទៀត នៅពេលមានរបាយការណ៍អ្នកអង្កេតការណ៍របស់ស្ថាប័ននីតិបញ្ញត្ដិ វាអាចជាសម្ពាធមួយបន្ថែមទៀត ទៅកាន់គូវិវាទដែលមានជម្លោះ ឱ្យដោះស្រាយទៅលើបញ្ហាដោយសន្តិវិធី»៕