* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាជំរុញភាពជាអ្នកដឹកនាំស្ត្រី ក្នុងវិស័យឌីជីថល

27-08-2026 16:28

(ភ្នំពេញ)៖ លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និយោជិត នៃ ក.ប.ទ និងមន្ទីរ ប.ទ. គ្រប់ខេត្ត សរុបប្រមាណ ២៧០រូប នៅទីស្តីការ ក.ប.ទ.។

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះ រៀបចំឡើងមានគោលបំណងក្នុងការបង្កើតកាលានុវត្តភាពស្មើគ្នា កាត់បន្ថយគម្លាតយេនឌ័រ និងពង្រឹងសមត្ថភាពស្រ្តីឱ្យក្លាយជាកម្លាំងចលករសំខាន់ក្នុងការដឹកនាំ និងដើរទាន់បច្ចេកវិទ្យាឌីជីថល ហើយជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់យើងទាំងអស់គ្នា ពិចារណាអំពី តួនាទី សក្តានុពល និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការកសាងអនាគតឌីជីថល។

លោកស្រីរដ្ឋលេខាធិការ បានបន្ថែមថា ដើម្បីឱ្យស្ត្រីអាចដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល យើងត្រូវបង្កើតឱកាសឱ្យក្មេងស្រី និងស្ត្រីបន្តទទួលបានចំណេះដឹង និងជំនាញឌីជីថល ជាមួយបរិយាកាសការងារដែលមានភាពស្មើគ្នា និងផ្តល់ឱកាសដល់ស្ត្រី ដើម្បីឈានទៅកាន់តួនាទីដឹកនាំ។

លើសពីនេះទៀត លោកស្រីរដ្ឋលេខាធិការ មានសង្ឃឹមថា មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួម និងបានបង្កើនគុណភាពចំណេះដឹង ផ្លាស់ប្តូរផ្នត់គំនិត មានភាពរឹងមាំ មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាការងារ ការរក្សាសុខុមាលភាពខ្លួនឯង និងក្រុមការងារបានល្អប្រសើរ។ សិក្ខាសាលានៅថ្ងៃនេះ នឹងក្លាយជាផ្នែកមួយនៃការកសាងអនាគតឌីជីថល ដែលមានសមភាព មានបរិយាបន្ន និងមិនទុកនរណាម្នាក់ចោលឡើយ៕