* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជំនាញលេចធ្លោជាងគេចំនួន២ ដែលសិស្សជ្រើសរើសរៀននៅវិទ្យាស្ថាន NPIC

27-08-2026 16:44

(ភ្នំពេញ)៖ ជំនាញលេចធ្លោជាងគេចំនួន២ ដែលសិស្សសម្រេចចិត្តជ្រើសរើសរៀនច្រើនជាងគេនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នោះគឺជំនាញមេកានិករថយន្ត និងជំនាញអគ្គិសនី។ នេះបើតាមលោក ស៊ុំ សុចិន្តា អ្នកនាំពាក្យ នៃវិទ្យាស្ថាន NPIC។

លោកបានបន្តថា ការជ្រើសរើសជំនាញសិក្សា គឺជាកត្តាសំខាន់មួយសម្រាប់យុវជន ព្រោះជំនាញដែលពួកគេសម្រេចចិត្តរៀន អាចក្លាយជាមូលដ្ឋាន សម្រាប់ការកសាងអនាគត និងការចាប់យកឱកាសការងារនាពេលខាងមុខ។ ក្នុងន័យនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើស និងរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

បើតាមអ្នកនាំពាក្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មុននឹងសម្រេចផ្តល់ជំនាញសិក្សាដល់អ្នកសិក្សា វិទ្យាស្ថានតែងតែពិនិត្យ និងគិតគូរយ៉ាងហ្មត់ចត់ទៅលើតម្រូវការជំនាញ ដោយផ្តោតលើស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ និងការប្រែប្រួលនៃបរិបទសង្គម និងសេដ្ឋកិច្ច។

លោកបានបញ្ជាក់ថា៖ «ជំនាញដែលវិទ្យាស្ថានកំពុងផ្តល់ជូន សុទ្ធតែជាជំនាញដែលបានជ្រើសរើសដោយផ្អែកលើការសិក្សាពីតម្រូវការទីផ្សារជាក់ស្តែង។ ទោះជាយ៉ាងណា តម្រូវការជំនាញអាចមានការប្រែប្រួលទៅតាមស្ថានភាពសង្គម និងសេដ្ឋកិច្ច ដូច្នេះការបណ្តុះបណ្តាលក៏ត្រូវមានការសម្របខ្លួនទៅតាមការវិវត្តនៃទីផ្សារផងដែរ»។

ក្រៅពីការជ្រើសរើសជំនាញដែលមានតម្រូវការទីផ្សារ ការសម្រេចចិត្តចុះឈ្មោះចូលរៀនរបស់យុវជន គឺជាកត្តាសំខាន់មួយផងដែរ។ លោក ស៊ុំ សុចិន្តា បានណែនាំថា សិស្សានុសិស្សគួរពិចារណាឱ្យបានច្បាស់ថា តើជំនាញណាដែលសមស្របនឹងចំណង់ចំណូលចិត្ត សមត្ថភាព និងគោលដៅអនាគតរបស់ខ្លួន។ ជម្រើសនេះមិនគួរធ្វើឡើងដោយគ្រាន់តែធ្វើតាមគ្នា ឬផ្អែកលើការពេញនិយមនោះទេ។

លោកបានឱ្យដឹងថា យុវជនគួរជ្រើសរើសជំនាញដែលខ្លួនអាចរៀនបានល្អ អាចអភិវឌ្ឍសមត្ថភាព និងយកចំណេះដឹងជំនាញនោះទៅប្រើប្រាស់សម្រាប់ការងារ និងការកសាងអនាគតរបស់ខ្លួន។

ជាមួយគ្នានេះអ្នកនាំពាក្យវិទ្យាស្ថាន NPIC បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ ឱ្យពិចារណាឱ្យបានហ្មត់ចត់មុនសម្រេចចិត្តជ្រើសរើស ជំនាញ ព្រោះការមានជំនាញច្បាស់លាស់ និងស្របតាមតម្រូវការទីផ្សារ អាចជួយឱ្យពួកគេមានមូលដ្ឋានកាន់តែរឹងមាំក្នុងការស្វែងរកការងារ និងអភិវឌ្ឍអាជីព នាពេលអនាគតបានល្អ៕