* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជីប ម៉ុង ឧបត្ថម្ភក្បឿង ១សែនសន្លឹក ទៅកាន់សាលានៅតាមបន្ទាត់ព្រំដែន រាជធានីភ្នំពេញ និងតាមរយៈសមាគមឧកញ៉ាកម្ពុជា (Video inside)

27-08-2026 19:07

(ភ្នំពេញ)៖ ដោយមិនព្រងើយកន្តើយ ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនកូនខ្មែរបានឧបត្ថម្ភសាងសង់សាលារៀនរហូតទៅដល់ ១១ ទីតាំង ដោយមាន ៥ ទីតាំង តាមរយៈសមាគមឧកញ៉ាកម្ពុជា ១ ទីតាំងនៅរាជធានីភ្នំពេញ និង ៥ ទីតាំងផ្សេងទៀតនៅតាមបន្ទាត់ព្រំដែន ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។

ក្រុមហ៊ុន ជីប ម៉ុង ជឿជាក់ថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងអនាគតប្រទេសជាតិ។ ដូច្នេះ ការចូលរួមសាងសង់សាលារៀនទាំងនេះ មិនត្រឹមតែជាការសាងសង់អគារប៉ុណ្ណោះទេ ប៉ុន្តែវាជាការចូលរួមកសាងឱកាស ក្តីសង្ឃឹម និងអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា។

ជាក់ស្តែង កន្លងមក មិនថាក្នុងពេលមានវិបត្តិ អំឡុងពេលជួបការលំបាក ឬក្រោយពេលស្ថានភាពធូរស្រាលនោះទេ ក្រុមហ៊ុន ជីប ម៉ុង តែងតែឈរ និងនៅក្បែរបងប្អូនប្រជាពលរដ្ឋខ្មែរជានិច្ច ដោយបានចូលរួមឧបត្ថម្ភសម្ភារៈជាច្រើនរួមមាន សម្ភារៈសិក្សា ភេសជ្ជៈ តង់ អង្ករ និងសម្ភារៈចាំបាច់ជាច្រើនផ្សេងទៀត ជូនដល់ប្រជាពលរដ្ឋ ជនភៀសសិក និងវីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី។

ទន្ទឹមនឹងនេះ សម្រាប់គម្រោងសាងសង់សាលារៀនទាំង ១១ ទីតាំង ក្រុមហ៊ុនក៏បានបន្តឧបត្ថម្ភសម្ភារៈសំណង់ជាច្រើន រួមមាន ស៊ីម៉ងត៍អូដ្ឋ ដែកទីប ស ជីប ម៉ុង ទុយោ ជីប ម៉ុង និងជាពិសេសក្បឿងជីប ម៉ុងរហូតដល់ ១ សែនសន្លឹក ដើម្បីផ្តល់នូវដំបូលដ៏រឹងមាំ ការពារកម្តៅថ្ងៃ ការពារសម្លេងរំខាន និងបង្កើនបរិយាកាសសិក្សាដែលមានសុវត្តិភាព និងផាសុខភាពដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។

រាល់ការគាំទ្ររបស់បងប្អូន មិនត្រឹមតែជាការគាំទ្រមកលើផលិតផល ជីប ម៉ុងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការកសាងសង្គម និងអនាគតប្រទេសជាតិរបស់យើងទាំងអស់គ្នាផងដែរ៕

*ក្បឿង ជីប ម៉ុង ដំបូលនៃក្តីសង្ឃឹមកុមារកម្ពុជា

*Facebook: https://www.facebook.com/share/1C2ATgrT4t/?mibextid=wwXIfr
*𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/ChipMongIndustries
*𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@chip.mong.rooftile?is_from_webapp=1&sender_device=pc