* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម CLV ជាប្រវត្តិសាស្ត្រលើកដំបូង ដាក់ចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ»

27-08-2026 19:45

(វៀតណាម)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ (ITE-HCMC 2026) លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងលោកស្រី Suanesavanh Vignaket តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា ឡាវ និងវៀតណាម ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងបី និងគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រពីប្រមុខរដ្ឋាភិបាលនៃប្រទេសជាមិត្តទាំងពីរ។

កិច្ចប្រជុំនេះក៏ជាការអនុវត្តការឯកភាពដែលសម្រេចបានក្នុងជំនួបការងារត្រីភាគីលើកទី១ ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ដែលភាគីទាំងបីបានឯកភាពតម្លើងកម្រិតកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ពីថ្នាក់មន្ត្រីជំនាញមកថ្នាក់រដ្ឋមន្ត្រី។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីបានឯកភាពបង្កើតជាផ្លូវការនូវយន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។

ជាមួយគ្នានេះ ភាគីទាំងបីក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ឆ្នាំ២០២៦-២០២៨ ដោយកំណត់វិស័យអាទិភាពចំនួន៦ រួមមាន៖

ទី១៖ ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម។
ទី២៖ ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងបី។
ទី៣៖ ការផ្សព្វផ្សាយ និងកសាងម៉ាកយីហោរួម ក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ»។
ទី៤៖ ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍។
ទី៥៖ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
ទី៦៖ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

តាមរយៈកិច្ចប្រជុំប្រកបដោយផ្លែផ្កានេះ ភាគីទាំងបីបានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម ការជំរុញការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី ព្រមទាំងការផ្សព្វផ្សាយរួមនូវគោលដៅទេសចរណ៍របស់ CLV។

គោលដៅសំខាន់ គឺដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងបី៕