* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាក្នុងពិព័រណ៍ ITE-HCMC 2026 នៅទីក្រុងហូជីមិញ

27-08-2026 23:01

(វៀតណាម)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនេះ លោក ហួត ហាក់ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ ITE-HCMC 2026 ក្រោមអធិបតីភាពលោកស្រី Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់ អង្គទូត ថ្នាក់ដឹកនាំស្ថាប័នសាធារណៈ និងវិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ (ITE-HCMC) ជាព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិដ៏សំខាន់មួយនៅតំបន់មេគង្គ និងជាវេទិកាយុទ្ធសាស្ត្រសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់អាជីវកម្ម និងការពង្រីកទីផ្សារទេសចរណ៍រវាងបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ។

សម្រាប់ឆ្នាំ២០២៦នេះ ITE-HCMC បានប្រារព្ធខួបលើកទី២០ ក្រោមប្រធានបទ «ការតភ្ជាប់ទំនាក់ទំនងយ៉ាងរស់រវើក – គោលដៅទេសចរណ៍សកល» (Vibrant Connections – Global Destinations) ដោយមានអ្នកទិញអន្តរជាតិលំដាប់ខ្ពស់ជាង២៦០នាក់ មកពីប្រទេសជាង៤០ និងអ្នកលក់ ឬអ្នកតាំងពិព័រណ៍ជាង៥០០ក្រុមហ៊ុនមកពីប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗ។ ព្រឹត្តិការណ៍នេះក៏មានការកក់ជំនួបអាជីវកម្មជាមុនជាង២០,០០០ជំនួប និងអ្នកចូលរួមជាង៣០,០០០នាក់។

តាមរយៈការចូលរួមក្នុងពិធីបើកជាផ្លូវការនៃ ITE-HCMC 2026 កម្ពុជាបានបន្តបង្ហាញវត្តមានយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរវៀតណាម និងអន្តរជាតិឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន៕