* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ជំនួបជាមួយសម្តេចមហាបវរធិបតី, គណៈ​ប្រតិភូ​សមាជិកសភាអាមេរិក​ ប្រកាសបន្តគាំទ្ររដ្ឋាភិបាលអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា​-អាមេរិក​ ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត (Video inside)

28-08-2026 08:54

(ភ្នំពេញ)៖ គណៈប្រតិភូសមាជិកសភាអាមេរិក បានបង្ហាញការគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ទាំង​ឡាយរវាងអាមេរិក និងកម្ពុជា ហើយប្រកាសគាំទ្ររដ្ឋាភិបាលអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-អា​មេរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​អនុ​ញ្ញាត​ឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក រួមមាន លោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ, លោក Jim Baird សមាជិកសភាប្រចាំរដ្ឋ Indiana មកពី​គណបក្ស​សាធារណរដ្ឋ, លោកស្រី Julie Johnson សមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្ស​ប្រជា​ធិប​តេយ្យ និងលោកស្រី Kristen McDonald Rivet សមាជិកសភាប្រចាំរដ្ឋ Michigan មកពីគណបក្ស​ប្រជា​ធិប​តេយ្យ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ គណៈប្រតិភូសមាជិកសភាអាមេរិក បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីក​ចម្រើន​យ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព​ជាវិជ្ជ​មាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា លើវិស័យសំខាន់ៗជាច្រើន ដូចជា៖ ពាណិជ្ជកម្ម និង​ការវិនិយោគ, សន្តិសុខ, ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ព្រមទាំងវិស័យសុខាភិបាល​ ជា​ដើម។

ទន្ទឹមនឹងនេះ គណៈប្រតិភូបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសឈ្វេង​យល់​កាន់​តែ​ស៊ីជម្រៅអំពីសក្តានុពលជាក់ស្តែង និងការផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគី​ ហេីយគណ:ប្រតិភូ​សមាជិក​សភា​អា​មេរិក​ នឹងបន្តខិតខំប្រឹងប្រែជំរុញ និងគាំទ្រដល់រដ្ឋាភិបាលអាមេរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិ​ការរវាង​ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត។ ក្នុងឱកាសនោះ គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា អាមេរិក នឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធ​ភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះ​ទំនាក់ទំនង​ដ៏ល្អ​ប្រសើរ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក។ សម្តេចមហាបវរធិបតី បានបញ្ជាក់​ជា ថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព​ និងកិច្ច​សហប្រតិបត្តិការ​នេះ​ឱ្យកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពល​ជាច្រើនទៀត ដែលអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពី​បរទេស​នៅកម្ពុជា​ ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹង​សមត្ថភាព​របស់​កម្ពុជា ​ក្នុង​ការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃ​ផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូសមាជិកសភាអាមេរិក ក៏បានផ្លាស់ប្តូរយោបល់​គ្នា​ ដេីម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ។

សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់អាមេរិក លើវិស័យ​បោស​សម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលអាមេរិក ដែលបាន​ជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២៥​។

សម្តេចមហាបវរធិបតី ក៏បានជម្រាបជូនគណ:ប្រតិភូ​សមាជិក​សភា​អាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍​ព្រំដែន​កម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល​មានស្រាប់រវាងប្រទេសទាំងពីរ៕