* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការងារ និងដៃគូជាតិ-អន្តរជាតិ រួមគ្នាលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈល្អ និងកិច្ចគាំពារសិទ្ធិបងប្អូនកម្មករនិយោជិត

28-08-2026 09:41

(ភ្នំពេញ)៖ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារ ក្រោមប្រធានបទ "កិច្ចការពារដែលមានភាពធន់នៅក្នុងអន្តរកាលប្រកបដោយយុត្តិធម៌" នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា (ITUC-CC) សហការជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF)។ សិក្ខាសាលានេះ ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា អង្គការវិជ្ជាជីវៈរបស់ កម្មករនិយោជិត សមាគមនិយោជក និងភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាធានាកិច្ចការពារកម្មករនិយោជិត និងត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរនៃពិភពការងារប្រកបដោយយុត្តិធម៌ និងភាពធន់។

ក្នុងឱកាសនេះ លោកបានលើកឡើងថា ពិភពការងារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលបង្កើតទាំងឱកាស និងបញ្ហាប្រឈមថ្មីៗ។ ដូច្នេះ ត្រូវធានាឱ្យមានអន្តរកាលដោយយុត្តិធម៌ ដោយមិនទុកកម្មករនិយោជិតណាម្នាក់ចោល តាមរយៈការជួយឱ្យពួកគាត់សម្របខ្លួន បង្កើនជំនាញ និងទទួលបានកិច្ចការពារសមស្រប។

លោកបានបញ្ជាក់ថាក្រសួងបាននិងកំពុងពង្រឹងយន្តការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត តាមរយៈអធិការកិច្ចការងារ ប្រព័ន្ធ LACMS ប្រអប់បណ្តឹងអនាមិក និងយន្តការដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) រួមទាំងកម្មវិធី TVET ១,៥ លាន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ជាមួយគ្នានេះ កិច្ចការពារសង្គមតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានចាត់ទុកជាសសរស្តម្ភសំខាន់សម្រាប់ធានាសុវត្ថិភាព ជូនបងប្អូនកម្មករនិយោជិត និងគ្រួសារ ខណៈការចូលរួមរបស់សហជីព កម្មករនិយោជិត និយោជក អង្គការអន្តរជាតិខាងការងារ (ILO) និង JILAF មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម សមត្ថភាពអង្គការវិជ្ជាជីវៈ និងការការពារសិទ្ធិកម្មករនិយោជិត។

ទន្ទឹមនេះ លោកបានលើកទឹកចិត្តអង្គការវិជ្ជាជីវៈឱ្យបន្តអនុវត្តច្បាប់ ពង្រឹងកិច្ចសន្ទនាសង្គម សមត្ថភាព ការចរចារួម និងយន្តការដោះស្រាយវិវាទ ព្រមទាំងត្រៀមខ្លួនសមស្របសម្រាប់ការផ្លាស់ប្តូរនៅក្នុងពិភពការងារ។ ការចូលរួមរបស់គ្រប់ភាគី នឹងរួមចំណែកកសាងទំនាក់ទំនងវិជ្ជាជីវៈ និងសុខដុមនីយកម្មនៅកន្លែងការងារ៕