* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឯកអគ្គរដ្ឋទូតចិនប្រាប់ឱ្យនិស្សិតថ្មីទាំងអស់ ឱ្យចុះឈ្មោះចូលជាសមាជិកសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដើម្បីរួមគ្នាពង្រឹងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន

28-08-2026 09:45

(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ដោយមានការឧបត្ថម្ភគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីទទួលនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន ឆ្នាំ២០២៦ យ៉ាងមហោឡារិក នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាព លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន។

លោក ហោ រតនៈ ប្រធានសមាគមនិស្សិតអាណត្តិទី១០ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៦នេះ មាននិស្សិតកម្ពុជាសរុបប្រមាណ ២៥០នាក់ បានទទួលអាហារូបករណ៍គ្រប់ប្រភេទទៅបន្តការសិក្សានៅប្រទេសចិន។ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស-និស្សិតថ្មី សមាគមបានរៀបចំក្រុមការងារជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ចាប់តាំងពីការរៀបចំឯកសារស្នើសុំវីសា ការណែនាំព័ត៌មានមុនពេលធ្វើដំណើរ ការរង់ចាំទទួលនៅព្រលានយន្តហោះ ព្រមទាំងការសម្របសម្រួលផ្សេងៗទៀតនៅលើទឹកដីចិន។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុម រម្យណី បានអបអរសាទរនិស្សិតជ័យលាភី និងថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ២.៧០០នាក់ (១៩៩៩-២០២៦) ឆ្លុះបញ្ចាំងពីមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។អនុសាសន៍គន្លឹះ ៤ ចំណុច រួមមាន៖ ១. ខិតខំរៀនសូត្រ៖ ក្រេបយកចំណេះដឹង និងបច្ចេកវិទ្យាទំនើប ២. ធ្វើជាទូតសុឆន្ទៈ៖ ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងរឹតចំណងមិត្តភាពអន្តរជាតិ ៣. គោរពច្បាប់៖ ប្រតិបត្តិតាមច្បាប់ប្រទេសចិន និងបទបញ្ជាសាលាឱ្យបានខ្ជាប់ខ្ជួន និង៤. ត្រឡប់មកជួយជាតិ៖ នាំយកចំណេះដឹងមកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ជាកិច្ចឆ្លើយតប លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានថ្លែងនូវការកោតសរសើរ និងជូនពរដល់និស្សិតទាំងអស់ថា៖ «ពីទន្លេមេគង្គរហូតដល់ទន្លេឆាងជាំង ពីប្រាសាទអង្គរវត្តរហូតដល់មហាកំពែង និស្សិតទាំងអស់គ្នានឹងចាប់ផ្តើមដំណើរថ្មីមួយក្នុងជីវិត។ សូមជូនពរនិស្សិតទាំងអស់ឱ្យទទួលបានចំណេះដឹង បង្កើនសមត្ថភាពអភិវឌ្ឍខ្លួន ទទួលបានចំណងមិត្តភាពនៅលើទឹកដីចិន និងចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍជាតិកម្ពុជាបន្ទាប់ពីបញ្ចប់ការសិក្សា»។ លោកបានបន្ថែមថា ស្ថានទូតចិននឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱកាសសិក្សាជូនយុវជនកម្ពុជាឆ្នើមៗបន្ថែមទៀត និងកសាងស្ពានទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

នៅក្នុងពិធីថ្លៃថ្លានេះដែរ លោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាស្ថាបនិក ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានសម្តែងនូវក្តីរំភើបរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះជំហរគាំទ្ររបស់ លោកអគ្គរដ្ឋទូតចិន ចំពោះសមាគមនិស្សិត តាមរយៈសារលើកទឹកចិត្តដល់និស្សិតថ្មីទាំងអស់ ឱ្យចុះឈ្មោះចូលជាសមាជិកសមាគមនិស្សិត ដើម្បីរួមគ្នាចូលរួមបេសកកម្ម ពង្រឹងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន និងរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ប្រទេសជាតិទាំងមូល៕