* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិភ័យឆាបឆេះផ្ទះ ៥ខ្នងនៅស្រុកពាមរក៍ អភិបាលខេត្តព្រៃវែង និងស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេលវេលា

28-08-2026 09:55

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះអន្តរាគមន៍ជួយពន្លត់ករណី អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ស្ថិតក្នុងភូមិ២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ហេតុការណ៍នេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ដោយម្ចាស់ផ្ទះមានមុខរបរជាអ្នកលក់ និងបញ្ចូលធុងហ្គាស។

លោក សួន សុម៉ាលីន បានឱ្យដឹងថា ដោយក្នុងហេតុការអគ្គីភ័យនោះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២ឡាន ដែលបានគ្រប់គ្រងស្ថានការណ៍បានរលត់ទាំងស្រុង ១០០% ដោយពុំមានប្រជាពលរដ្ឋណាមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយគ្រាន់តែកម្លាំងនគរបាលរងរបួសពុលផ្សែងភ្លើងតែប៉ុណ្ណោះ។ ករណីអគ្គិភ័យខាងលើគឺបណ្ដាលមកពីទូសេខ្សែភ្លើងដោយម្ចាស់ផ្ទះមានមុខរបរជាអ្នកលក់ និងបញ្ចូលធុងហ្គាស។

អភិបាលខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមលោកផ្ទាល់សូមចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងភូមិ២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់កម្លាំងកាយចិត្ត មនសិកា ឆន្ទៈ ដ៏មោះមុតរបស់កងកម្លាំងពាក់ពន្ធ័ទាំងអស់ រួមជាមួយអាជ្ញាធរដែនដី ព្រមទាំងប្រជាការពារ ប្រជាពលរដ្ឋទាំងអស់ដែលបានខ្នះខ្នែងជួយអន្តរាគមន៍ និងពន្លត់បានទាន់ពេលវេលា។

បន្ថែមលើសពីនេះ លោកបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ សូមផ្ដាច់ចង្ក្រាន ភ្លើងធូប ទៀន ឬចង្ក្រានហ្គាស ឱ្យបានត្រឹមត្រូវរាល់ពេលចេញពីផ្ទះ ឬមុនពេលចូលគេង ពិនិត្យខ្សែភ្លើង និងឧបករណ៍ប្រើប្រាស់អគ្គិសនីជាប្រចាំ ដើម្បីចៀសវាងការឆ្លងចរន្តអគ្គិសនី ទុកដាក់ប្រេងសាំង ហ្គាស ឬវត្ថុងាយឆេះឱ្យឆ្ងាយពីកន្លែងមានភ្លើង ឬកម្ដៅខ្លាំងនិងត្រៀមឧបករណ៍ពន្លត់ផងដែរ៕