* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហគមន៍កសិកម្មឃុំកោះរកា បង្កើនការដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់ទីផ្សារ

28-08-2026 09:57

(ព្រៃវែង)៖ សហគមន៍កសិកម្មឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បាននឹងកំពុងបង្កើនការដាំដុះបន្លែគ្មានជាតិគីមី ដោយផ្តោតលើការកាត់បន្ថយ ឬមិនប្រើប្រាស់សារធាតុគីមី ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងចូលរួមលើកកម្ពស់វិស័យកសិកម្មប្រជាពលរដ្ឋខ្មែរសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ៅ ម៉ិ ហៅ ចន្ទដារា លេខាសហគមន៍កសិកម្មឃុំកោះរកា បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងឃុំកោះរកា មានប្រជាពលរដ្ឋមកពីភូមិចំនួន៤ ដែលកំពុងចូលរួមដាំបន្លែបែបធម្មជាតិ រួមមាន ភូមិស្វាយជ្រុំ ភូមិដីស្រុត ភូមិជ្រៃថ្មី និងភូមិកោះរកា។ បន្លែដែលប្រជាកសិករបានដាំដុះមានច្រើនប្រភេទ ដូចជា ត្រសក់ ត្រឡាច ល្ពៅ ខាត់ណា ត្រប់ស្រួយ ម្ទេស និងម្រះ ជាដើម។ បន្ទាប់ពីប្រមូលផល បន្លែមួយចំនួនត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារនានា ដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ តំបន់កៀនស្វាយ អ្នកលឿង និងតំបន់ផ្សេងៗទៀត តាមតម្រូវការទីផ្សារ។

លោក ម៉ៅ ម៉ិ ហៅ ចន្ទដារា បានលើកឡើងថា សហគមន៍កសិកម្មឃុំកោះរកា មានបំណងចង់ឱ្យប្រជាពលរដ្ឋចូលរួមដាំបន្លែធម្មជាតិឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់គុណតម្លៃបន្លែខ្មែរ ផ្តល់ជម្រើសអាហារសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងចូលរួមកាត់បន្ថយការពឹងផ្អែកលើការនាំចូលបន្លែពីក្រៅប្រទេស។

លោកបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋនៅក្នុងឃុំកោះរកា ឬតំបន់ជិតខាង មានបំណងចង់ដាំបន្លែបែបធម្មជាតិ ទាំងសម្រាប់ទុកបរិភោគក្នុងគ្រួសារ និងសម្រាប់ផលិតជាទំនិញលក់នៅលើទីផ្សារ អាចមកសហការជាមួយសហគមន៍កសិកម្មឃុំកោះរកា។ មន្ត្រី និងសមាជិកសហគមន៍ត្រៀមខ្លួនចូលរួមផ្តល់ការណែនាំ និងចែករំលែកបទពិសោធន៍អំពីបច្ចេកទេសដាំដុះបន្លែបែបធម្មជាតិ ដើម្បីជួយឱ្យដំណាំមានការលូតលាស់ល្អ ឆាប់ទទួលបានផល និងមានគុណភាព។

ជាមួយគ្នានេះ សហគមន៍កសិកម្មឃុំកោះរកា ក៏សូមអញ្ជើញប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអាជីវករដែលមានបំណងចង់ទិញបន្លែបែបធម្មជាតិ អាចមកទំនាក់ទំនង និងស្វែងរកទិញផលិតផលបន្លែពីសហគមន៍កសិកម្មឃុំកោះរកាបាន ដើម្បីចូលរួមគាំទ្រផលិតផលកសិកម្មក្នុងស្រុក និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរ។

លោក ម៉ៅ ម៉ិ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមដាំដុះបន្លែធម្មជាតិឱ្យបានកាន់តែច្រើន ព្រោះការរួមគ្នាផលិតបន្លែក្នុងស្រុក មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្គត់ផ្គង់បន្លែស្រស់ៗដល់ទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើបន្លែនាំចូលពីក្រៅប្រទេសផងដែរ៕