* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីវប្បធម៌៖ អំណាចទន់នៃសិល្បៈភាពយន្ត ជាឧបករណ៍​ដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយប្រទេសមួយ ទៅកាន់ពិភពលោក

28-08-2026 10:25

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា អំណាចទន់នៃសិល្បៈភាពយន្តមិនត្រឹមតែផ្តល់នូវ​ការកម្សាន្ត​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍​ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយពីសម្រស់​ធម្មជាតិ បេតិកភណ្ឌវប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រពៃណី និងទំនៀមទម្លាប់រស់នៅរបស់​ប្រជាជន នៃប្រទេសមួយទៅកាន់ពិភពលោក ដែលរួម​ចំណែក​យ៉ាងសំខាន់ក្នុងការទាក់ទាញ​ភ្ញៀវទេសចរ និងការលើកកម្ពស់កិត្យានុ​ភាព​​​ជាតិ។

លោកស្រីបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់ពានរង្វាន់ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពី នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី ប្រធានមេប្រយោគ នៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូប។

លោកស្រី ភឿង សកុណា បានលើកឡើងថា ភាពយន្ត គឺជាសិល្បៈសកលមួយ ដែលអាចឱ្យយើងស្វែងយល់ពីគ្រប់សម័យកាល និងគ្រប់ទីកន្លែង ហើយក៏ជាស្ពានតភ្ជាប់ទំនាក់ទំនងនៃប្រជាជាតិមួយទៅកាន់ពិភពលោក។ ​ជាពិសេសក្នុង​បរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយភាពយន្តកំពុងក្លាយ​ជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការផ្សព្វ​ផ្សាយ​គោលដៅទេសចរណ៍ បង្កើនភាពទាក់ទាញ និងជំរុញការធ្វើដំណើររបស់ភ្ញៀវទេសចរផងដែរ។

លោស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «អំណាចទន់នៃសិល្បៈភាពយន្តមិនត្រឹមតែផ្តល់នូវ​ការកម្សាន្ត​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍​ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយពីសម្រស់​ធម្មជាតិ បេតិកភណ្ឌវប្បធម៌ សិល្បៈស្ថាបត្យកម្ម ប្រពៃណី និងទំនៀមទម្លាប់រស់នៅរបស់​ប្រជាជន នៃប្រទេសមួយទៅកាន់ពិភពលោក ដែលរួម​ចំណែក​យ៉ាងសំខាន់ក្នុងការទាក់ទាញ​ភ្ញៀវទេសចរ និងការលើកកម្ពស់កិត្យានុ​ភាព​​​ជាតិ។ ជាមួយ​គ្នានេះ ទេសចរណ៍ភាពយន្ត ក៏ជួយរួមចំណែកដល់​ការ​បង្កើតការងារ និងប្រាក់ចំណូលសម្រាប់សហគមន៍មូលដ្ឋានតាមរយៈ​ការ​ផ្តល់សេវាកម្ម ការស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន មគ្គុទ្ទេសក៍​ទេសចរណ៍ សិប្បកម្ម សិល្បៈទស្សនីយភាព និងផលិតផល​វប្បធម៌ជាដើម»

សូមជម្រាបថា ដោយពិនិត្យឃើញពី​សារសំខាន់នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើត​ក្រុមការងារ​អន្តរ​ក្រសួង ដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍​ភាពយន្ត​នៅ​កម្ពុជា ដោយបានចាត់ទុក​ទេសចរណ៍ភាពយន្ត ជាទម្រង់ទេសចរណ៍បែបច្នៃប្រតិដ្ឋថ្មីមួយ ដែលកំពុងដើរ​តួនាទី​យ៉ាង​សំខាន់ក្នុងសេដ្ឋកិច្ចសកល៕