* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បង្ក្រាបការទន្ទ្រានដីរដ្ឋខុសច្បាប់ និងរុះរើខ្ទម ២២កន្លែងនៅខេត្តព្រះសីហនុ, មន្ត្រីជំនាញបន្តស្រាវជ្រាវជនល្មើស ដើម្បីចាត់ការតាមផ្លូវច្បាប់

28-08-2026 10:56

(ព្រះសីហនុ)៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា ពេលថ្មីៗនេះ មន្ត្រីឧទ្យានុរក្សបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ សង់ខ្ទម និងបោះបង្គោលរបងហ៊ុំព័ទ្ធកាន់កាប់យកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ សកម្មភាពនេះបានកើតឡើងនៅចំណុចអូរតាអឹង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។

មន្ទីរបរិស្ថានខេត្ត សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះល្បាតនៅចំណុចអូរតាអឹង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានរកឃើញថាមានការលួចសង់ខ្ទមថ្មីៗចំនួន ២២ខ្ទម ដាំដំណាំ និងហ៊ុំព័ទ្ធរបងដើម្បីធ្វើជាកម្មសិទ្ធិ ប៉ុន្តែពុំជួបជនសង្ស័យនោះទេ។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការ ទប់ស្កាត់ និងរុះរើខ្ទមអនាធិបតេយ្យចំនួន ២២ខ្ទមខាងលើនេះ។ ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះសីហនុ កំពុងបន្តស្រាវជ្រាវ អង្កេត និងស្វែងរកមុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៥១ បទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ចំណុច «ច» មានចែងពី កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃយកមកធ្វើជាកម្មសិទ្ធិ ត្រូវមានទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។

មន្ទីរបរិស្ថានខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ និងចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ។ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នឹងបន្តអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែងចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តល្មើសកាប់ទន្ទ្រានដីរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាចីរភាពបរិស្ថាន៕