* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរទុកពេល ៣០ថ្ងៃ ឱ្យបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងការទន្ទ្រានដីធ្លីខុសច្បាប់ ក្នុងស្រុកចំនួន៤ ក្នុងខេត្តក្រចេះ

28-08-2026 11:54

(ក្រចេះ)៖ ​ដើម្បីទប់ស្កាត់ បញ្ឈប់ និងការពារធនធានធម្មជាតិព្រមទាំងបរិស្ថានឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តក្រចេះ ប្រកាសទុកពេលចំនួន ៣០ថ្ងៃ ឱ្យបញ្ឈប់រាល់សកម្មភាពរុករក និងអាជីវកម្មរ៉ែខុសច្បាប់ ក្នុងស្រុកស្នួល ស្រុកអូរគ្រៀងសែនជ័យ ស្រុកចិត្របុរី និងស្រុកសំបូរ នៃខេត្តក្រចេះ មុនពេលអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការការច្បាប់ពាក់ព័ន្ធនឹងបទល្មើសធនធានរ៉ែ និងដីធ្លី។

របស់សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតំបន់អូរត្រូន តំបន់ផ្សេងៗទៀត ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងអ្នកពាក់ព័ន្ធទាំងអស់ជ្រាបថា គណៈកម្មការខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះត្រួតពិនិត្យ បង្ក្រាប និងបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ ជាបន្តបន្ទាប់ ប៉ុន្តែក៏នៅសង្កេតឃើញការធ្វើសកម្មភាពលួចលាក់ខុសច្បាប់មួយចំនួន និងការចូលរើរានទន្ទ្រានកាន់កាប់ដីខុសច្បាប់ ព្រមទាំងការផ្ទេរ ទិញ-លក់ ដីព្រៃខុសច្បាប់ផងដែរ។

ដូច្នេះដើម្បីទប់ស្កាត់ និងបញ្ឈប់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ព្រមទាំងការពារ និងអភិរក្សធនធានធម្ម ជាតិ និងបរិស្ថានឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដូចជា៖ ត្រូវបញ្ឈប់ធ្វើសកម្មភាព ការជីករុករក និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់។ ត្រូវបញ្ឈប់រាល់ការចរាចររំសេវជាតិផ្ទុះ និងសារធាតុគីមីផ្សេងៗដែលខុសច្បាប់។ ត្រូវបញ្ឈប់ការចូលទន្ទ្រានរើរានដីខុសច្បាប់ ការផ្ទេរ ទិញ-លក់ ដីព្រៃខុសច្បាប់ ដែលស្ថិតនៅលើដែន អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ និងអាជ្ញាបណ្ណស្វែងរុករក ដែលរាជរដ្ឋាភិបាលបានផ្តល់ សិទ្ធិទៅឱ្យក្រុមហ៊ុនរួចហើយ។

គណៈកម្មការខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយទុករយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង អស់រុះរើ និងបញ្ឈប់គ្រប់សកម្មភាពដូចបានជម្រាបជូនខាងលើ។ ក្នុងករណីបុគ្គលទាំងឡាយណា ដែលរារាំង និងគម្រាមកំហែងដល់ការចុះប្រតិបត្តិការរបស់គណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន៕